បាល់ទាត់អន្តរជាតិ
Inigo Martinez ចុះពីឡាន មកគម្រាមចង់វ៉ៃក្មេងៗនៅតាមផ្លូវដែលស្រែកជេរខ្លួន
ខ្សែការពារកណ្ដាល Inigo Martinez របស់ក្លឹបអ្នកមានបុណ្យ Barcelona មានជម្លោះតឹងសរសៃកជាមួយក្មេងៗនៅតាមផ្លូវ ដែលស្រេចហៅគាត់ថា “ល្ងង់” (នេះបើតាមសេចក្ដីរាយការណ៍ដោយ sport.es)។
យោងតាមរបាយការណ៍ដដែលនោះដែរបានឲ្យដឹងបន្ថែមថា កីឡាករបាល់ទាត់សញ្ជាតិអេស្ប៉ាញវ័យ 32 ឆ្នាំរូបនេះបានត្រឡប់មកពីកន្លែងហ្វឹកហាត់វិញ ដោយជិះក្នុងរថយន្តរបស់គាត់។ នៅពេលនោះ គាត់បានលឺក្មេងៗដែលដើរនៅលើចិញ្ចើមផ្លូវស្រែកជេរប្រមាថគាត់។ អត់ទ្រាំមិនបាន Martinez បានឈប់ និងចេញពីឡាន ហើយគម្រាមខ្លាំងៗដាក់ក្មេងៗទាំងអស់នោះ។
Inigo Martinez បាននិយាយទៅកាន់ក្មេងៗថា៖ “ឯងសាកហៅខ្ញុំថាល្ងង់លើកចុងក្រោយម្ដងទៀតមើល? សម្រាប់មិត្តរបស់ឯងក៏ដូចគ្នា។ យើងនឹងបង្ហាញអ្វីមួយឲ្យឯងឃើញ!”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល