បាល់ទាត់អន្តរជាតិ
Jamal Musiala៖ Messi គឺជាគម្រូដ៏ល្អរបស់ខ្ញុំ និងជាកីឡាករល្អបំផុត
តារាឆ្នើមរបស់ក្លឹប Bayern Munich គឺកីឡាករ Jamal Musiala ធ្លាប់បាននិយាយថា Lionel Messi ជាកីឡាករដ៏ល្អបំផុត និងជាគម្រូដ៏ល្អរបស់ខ្លួនផងដែរ។
តាមពិតទៅ ការនិយាយរបស់ Musiala គឺតាំងពីឆ្នាំ 2011 មកម្ល៉េះ ប៉ុន្តែកាលពីពេលថ្មីៗនេះ ត្រូវបានគេរំលឹកឡើងវិញម្ដងទៀត ជាពិសេសពីអ្នកគាំទ្ររបស់តារាឆ្នើម Lionel Messi។
ប៉ុន្មានទសវត្សចុងក្រោយនេះ ការជជែកវែកញែកគ្នារវាង Lionel Messi និង Cristiano Ronaldo នៅតែបន្ត ហើយអ្នកគាំទ្រតែងតែមានការតឹងសរសៃកដាក់គ្នា ដោយមានទស្សនៈឃើញរៀងៗខ្លួន ដោយអ្នកខ្លះយល់ថា Ronaldo ល្អជាង Messi ហើយអ្នកខ្លះយល់ថា Messi ល្អជាង Ronaldo។
យ៉ាងណាក៏ដោយ Lionel Messi និង Cristiano Ronaldo នៅតែជាគម្រូដ៏ល្អរបស់កីឡាករបាល់ទាត់ក្មេងៗជំនាន់ក្រោយ ដែលអាចរៀនសូត្រតាម។
ដោយឡែកសម្រាប់ Jamal Musiala គាត់ជាអ្នកគាំទ្រ និងស្រឡាញ់ទម្រង់លេងរបស់ Lionel Messi ហើយបាននិយាយថា “Lionel Messi បានធ្វើរឿងដ៏ច្រើន, ភាពស្ថិតស្ថេររបស់គាត់, គាត់ គឺជាគំរូដ៏ល្អសម្រាប់ខ្ញុំ។ រាល់ពេលដែលខ្ញុំឃើញគាត់លេង គាត់ធ្វើឲ្យខ្ញុំសប្បាយចិត្ត។ ខ្ញុំក៏ចង់ធ្វើបែបនោះ នៅក្នុងការប្រកួតរបស់ខ្ញុំដែរ។ សម្រាប់ខ្ញុំ Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតដែលគ្មានអ្នកដូច”។
ប្រភព: Barca Worldwide
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់