បាល់ទាត់អន្តរជាតិ
Musiala បដិសេធមិនបន្តកុងត្រាថ្មីជាមួយ Bayern Munich ខណៈដែលក្លឹបយក្ស 2 នៅអង់គ្លេសកំពុងចង់បាន
ខ្សែបម្រើប្រយុទ្ធ Jamal Musiala របស់ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍មកថា បានបដិសេធសំណើររបស់ក្លឹបបច្ចុប្បន្នរបស់ខ្លួន ក្នុងការបន្តកិច្ចព្រមព្រៀងថ្មី ខណៈដែលគេកំពុងក្លាយជាគោលដៅនៃការចង់បានពីក្លឹបធំៗ 2 នៅក្នុងក្របខ័ណ្ឌ Premier League។
អតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបតោខៀវ Chelsea និង Southampton រូបនេះ គឺជាកីឡាករវ័យក្មេងដ៏ល្អបំផុត ក្នុងចំណោមកីឡាករដែលកំពុងឡើងជើងជាច្រើនទៀតនាសព្វថ្ងៃនេះ។ Jamal Musiala ក៏ជាកីឡាករដែលក្លឹបធំៗជាច្រើនចង់បានបំផុតផងដែរ ស្របពេលដែលកុងត្រារបស់គាត់ជាមួយ Bayern Munich នឹងផុតកំណត់នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។
យ៉ាងណាមិញ ត្រឹមអាយុ 21 ឆ្នាំប៉ុណ្ណោះ Jamal Musiala បានលេងក្នុងការប្រកួតឲ្យ Bayern Munich ចំនួនសរុប 153 ប្រកួតមកហើយ។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ បានស៊ុតបញ្ចូលទី 40 គ្រាប់ និង Assists 27 ដង ក្នុងអំឡុងពេលនៃអាជីពបាល់ទាត់របស់គាត់នៅ Allianz Arena។
យោងតាមកាសែត Daily Star បានចុះផ្សាយឲ្យដឹងកាលពីពេលថ្មីៗនេះថា Jamal Musiala បានច្រានចោលសំណើរនៃការបន្តកុងត្រាថ្មីជាមួយ Bayern Munich ហើយគេហាក់កំពុងបង្ហាញចេតនាចង់ចាកចេញពីទឹកដីអាឡឺម៉ង់ផងដែរ។ លើសពីនេះទៅទៀត គេបានដឹងថា ក្លឹប Man City និង Liverpool បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនឲ្យទៅតាមដាន Musiala កាលពីថ្ងៃទី 10 ខែកុម្ភៈ កន្លងទៅ ខណៈដែលពួកគេចង់ចរចានាំយកកីឡាករឆ្នើមរូបនេះមកទឹកដីអង់គ្លេស។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or