Connect with us

បាល់ទាត់អន្តរជាតិ

PSG ចង់​បាន Vinicius Jr ទៅ​ជំនួស​កន្លែង​របស់ Mbappe

Published

on

យោងតាម​សារព័ត៌មាន El Debate បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​បារាំង PSG កំពុង​ពិចារណា​ដាក់​សំណើរ​ទៅ​កាន់​ក្លឹប​ស្ដេចស Real Madrid ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ស្លាប Vinicius Jr។ តាម​ប្រភព​ដដែល​នេះ​ដែរ​​បាន​អះអាង​ថា បច្ចុប្បន្ន PSG កំពុង​ស្វែង​រក​បេក្ខភាព​​ខ្សែប្រយុទ្ធ​ថ្មី​ដើម្បី​ជំនួស Kylian Mbappe។

គេ​បាន​ដឹង​ថា ក្លឹប PSG ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ចំណាយ​ប្រាក់ 200 ​លាន​អឺរ៉ូ ដើម្បី​ចរចា​ជាមួយ​ក្លឹប Real Madrid សម្រាប់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ។ កុងត្រា​របស់ Vinicius Jr ជា​មួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន មាន​សុពលភាព​រហូត​ដល់​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2027។

មុននេះ​បន្តិច មាន​សេចក្តី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា Mbappe បាន​ចុះ​កុងត្រា​ជាមួយ Real Madrid រួច​ហើយ តាំង​​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ។ ប្រសិន​បើ Mbappe ចូលរួម​ជាមួយ Real Madrid ជា​ផ្លូវការណ៍​នៅ​រដូវក្ដៅ​នេះ ក្លឹប​យក្ស​អេស្ប៉ាញ​នឹង​ផ្ដល់​ប្រាក់​ខែ​ឲ្យ​គាត់ និង Vinicius Jr ស្មើ​គ្នា។

ប្រភព: Telecomasia

Trending

Exit mobile version