បាល់ទាត់អន្តរជាតិ
Man City ចុះហត្ថលេខាលើកីឡាករវ័យ 14 ឆ្នាំមួយរូបពីលីគកំពូលអាមេរិក MLS
យោងតាមសារព័ត៌មាន Inquirer បានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City នឹងចុះហត្ថលេខាលើកីឡាករវ័យក្មេងមួយរូបដែលកំពុងមានទម្រង់លេងលេចធ្លោរខ្លាំងនៅលីគកំពូលរបស់អាមេរិក MLS។ កីឡាករវ័យ 14 ឆ្នាំរូបនេះមានឈ្មោះថា Cavan Sullivan លេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ។
ទោះជាយ៉ាងណាក៏ដោយ គេនឹងអាចចូលរួមជាមួយ Man City ដោយលេងឲ្យឈុតយុវជនអាយុ 18 ឆ្នាំប៉ុណ្ណោះ។ Cavan Sullivan នឹងត្រូវចូលរួមជាផ្លូវការណ៍ជាមួយ Man City ពេលគាត់អាយុ 16 ឆ្នាំ (2 ឆ្នាំបន្ទាប់) នេះគឺដោយសារតែគេ កាន់លិខិតឆ្លងដែនអាឡឺម៉ង់។ គាត់មិនទាន់មានសិទ្ធិលេងឲ្យ Manchester City ឡើយ ដោយសារតែចក្រភពអង់គ្លេសមិនមែនជាសមាជិកនៃសហភាពអឺរ៉ុប។
យោងតាមសេចក្ដីរាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងដែរថា កិច្ចព្រមព្រៀងទិញយក Cavan Sullivan ត្រូវបានសម្រេចរួចរាល់ហើយ ដោយ Man City បានចំណាយប្រាក់ប្រហែល 1 លានដុល្លារសម្រាប់កីឡាករឆ្នើមរូបនេះ ដែលធ្វើឲ្យគេក្លាយជាកីឡាករលក់បានថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តកីឡាករដែលចេញពីថ្នាលយុវជនរបស់ក្លឹប Philadelphia Union។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល