បាល់ទាត់អន្តរជាតិ
Atletico Madrid កំពុងដាក់គោលដៅផ្ទេរខ្សែបម្រើ Dani Ceballos
ខ្សែបម្រើ Dani Ceballos របស់ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងក្លាយជាគោលដៅផ្ទេរដ៏សំខាន់មួយសម្រាប់ក្លឹប Atletico Madrid។ បច្ចុប្បន្ន Ceballos កំពុងស្ថិតក្នុងរដូវកាលទី 7 របស់គាត់ គិតចាប់ពីបានផ្ទេរមកចូលរួមជាមួយក្លឹបអធិរាជស Real Madrid។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានបង្ហាញខ្លួនសរុបចំនួន 141 ប្រកួតឲ្យ Real Madrid ហើយក៏ធ្លាប់ត្រូវបានក្លឹបដាក់ឲ្យខ្ចីជើងទៅ Arsenal កាលពីរដូវកាលឆ្នាំ 2019 ដល់ 2021 ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ Dani Ceballos នៅតែជាជម្រើសបម្រុង ក្រោមការដឹកនាំរបស់លោក Carlo Ancelotti។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Cadena Ser បានឲ្យដឹងថា ក្លឹប Atletico Madrid មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ceballos នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវក្ដៅខាងមុខ។ ក្រុមរបស់លោក Diego Simeone កំពុងប្រផិតប្រផើយជាមួយនឹងការប្រជែង Top-4 ក្នុងតារាង La Liga រដូវកាលនេះ ហើយក៏មានទម្រង់លេងមិនសូវល្អនៅតំបន់បម្រើផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល