បាល់ទាត់អន្តរជាតិ
Newcastle ត្រៀមចរចាផ្ទេរខ្សែបម្រើ Dani Ceballos របស់ក្លឹប Real Madrid
ខ្សែបម្រើ Dani Ceballos របស់ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅផ្ទេរដ៏សំខាន់មួយសម្រាប់ក្លឹប Newcastle United។ ក្នុងចំណោមកីឡាករដែលលេងនៅតំបន់បម្រើ Dani Ceballos មិនមែនជាបេក្ខភាព រឺជាជម្រើសសំខាន់របស់ក្រុមឡើយ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនៅមានកុងត្រាជាមួយ Real Madrid ដល់ឆ្នាំ 2027។ ចាប់តាំងពីបានផ្ទេរពីក្លឹប Real Betis ក្នុងឆ្នាំ 2017 មកទល់នឹងពេលនេះ Dani Ceballos លេងបានប្រកួតសរុបសម្រាប់ក្លឹប Real Madrid ចំនួន 141 ប្រកួត។
យ៉ាងណាមិញ គាត់ធ្លាប់បានខ្ចីជើង 2 រដូវកាលនៅ Arsenal (ពីឆ្នាំ 2019 ដល់ 2021)។ យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា ក្លឹប Newcastle កំពុងចាប់អារម្មណ៍ និងត្រៀមចរចាផ្ទេរ Ceballos នៅរដូវក្តៅខាងមុខនេះ។ Newcastle រដូវកាលនេះកំពុងមានផលវិបាកនៅតំបន់បម្រើជាខ្លាំង ដោយសារ Sandro Tonali មានបញ្ហានៃការបំពានច្បាប់ល្បែងស៊ីសង ហើយត្រូវព្យួរមិនឲ្យប្រកបអាជីពបាល់ទាត់។ ទន្ទឹមនឹងនេះ Joelinton ក៏បានខាកខានការប្រកួតពាក់កណ្តាលរដូវកាលដោយសាររបួសផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur