បាល់ទាត់អន្តរជាតិ
Barcelona កំពុងចង់ទិញយកកីឡាករវ័យ 16 ឆ្នាំមួយរូបរបស់ក្លឹប Real Madrid
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងត្រូវបានគេដឹងថា នឹងព្យាយាមចុះហត្ថលេខាលើកីឡាករឆ្នើមវ័យ 16 ឆ្នាំ Paulo Iago ពីក្លឹបជាគូប្រជែងរបស់ខ្លួន Real Madrid។ យ៉ាងណាមិញ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ គឺជាកីឡាករដែលមានទេពកោសល្យ និងត្រូវបានគេមើលឃើញថា នឹងក្លាយជាកំពូលកីឡាករល្អបំផុតមួយរូបនាពេលអនាគត។
ផ្ទុយមកវិញ Paulo Iago ដែលប្រសូត្រចេញពីថ្នាលយុវជន La Fabrica រូបនេះ កំពុងមិនសប្បាយចិត្តជាមួយក្លឹប Real Madrid របស់ខ្លួន និងមានចេតនាចង់ចាកចេញទៅក្លឹបផ្សេង។ យោងតាមរបាយការណ៍ពី Diario Sport បានឲ្យដឹងថា កីឡាករវ័យក្មេងរូបនេះបានចាត់ទុក Barcelona គឺជាគោលដៅមួយដែលគាត់អាចនឹងផ្ទេរទៅ ខណៈដែលភ្នាក់ងាររបស់គាត់លោក Jorge Mendes កំពុងធ្វើការយ៉ាងសកម្មលើរឿងនេះដែរ។
Paulo Iago ដែលលេងក្នុងតំណែងជាខ្សែបម្រើរូបនេះ មានតម្លៃលក់ចេញត្រឹមតែ 13 លានអឺរ៉ូប៉ុណ្ណោះ ផ្អែកតាមកុងត្រាដែលគាត់មានជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ដែលមានន័យថា កីឡាករឆ្នើមរូបនេះ មានតម្លៃខ្លួនដ៏សមរម្យមួយដែលស្ថិតក្នុងលទ្ធភាពរបស់ Barcelona។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!