បាល់ទាត់អន្តរជាតិ
អតីតកីឡាករឆ្នើម Andres Iniesta បង្ហាញការពេញចិត្តលើទម្រង់លេងរបស់ Pedri
អតីតវីរបុរសបាល់ទាត់របស់ក្លឹប Barcelona គឺកីឡាករ Andres Iniesta បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចូលចិត្តការលេងរបស់ Pedri ដែលជាពិសេសខ្សែបម្រើឆ្នើមរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ក្លឹបយក្សកាតាឡាន់ ប្រកួតទល់នឹង Paris Saint-Germain ក្នុងក្របខ័ណ្ឌ UEFA Champions League កាលពីដើមសប្ដាហ៍កន្លងទៅ។
យ៉ាងណាមិញ Pedri ទើបនឹងបានត្រឡប់ពីរបួស និងចូលលេងក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះក្នុងជ័យជម្នះដែលពួកគេបានយកឈ្នះលើ PSG 3 ទល់នឹង 2។ ទោះជាយ៉ាងណាក៏ដោយ ក្រោយប្ដូរចូលលេងបានត្រឹមតែប្រហែល 2 នាទីប៉ុណ្ណោះ ខ្សែបម្រើឆ្នើមរូបនេះបានរួមចំណែកបញ្ជូនបាល់ដ៏ល្អទៅឲ្យ Raphinha ស៊ុតបញ្ចូលទី មុនពេល Andreas Christensen តែតចូលគ្រាប់ចុងក្រោយជាគ្រាប់ជ័យជំនះ។
Andres Iniesta មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Pedri។ អតីតតារាឆ្នើមសញ្ជាតិអេស្ប៉ាញរូបនេះ បានបង្ហោះរូបភាព Pedri នៅលើ Instagram របស់គាត់ដោយដាក់រូបបេះដូងថែមទៀតផង។
គួររំលឹកផងដែរថា កន្លងមកសម្រាប់ Pedri វិញ ក៏ធ្លាប់បញ្ជាក់ថា Iniesta គឺជា Idol របស់គាត់តាំងពីក្មេងមក។ ខ្សែបម្រើរូបនេះថែមទាំងបាននិយាយថា កាលពីក្មេង គាត់ចង់កាត់សក់របស់គាត់ដូចវីរបុរសរបស់ក្លឹប Barcelona រូបនេះផងដែរ ប៉ុន្តែឪពុករបស់គាត់មិនអនុញ្ញាត។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!