បាល់ទាត់អន្តរជាតិ
Alexander Isak ក្លាយជាកីឡាករដែលស្ថិតក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ក្លឹប Newcastle
ក្នុងការប្រកួតជុំទី 32 នៃក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ក្លឹប Newcastle United បានទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur ដោយពួកគេបានយកឈ្នះជាមួយនឹងលទ្ធផលដ៏អស្ចារ្យ ក្នុងការស៊ុតបញ្ចូលទីរហូតដល់ 4 គ្រាប់ ទល់នឹង 0។
ខ្សែការពារ Fabian Schar និង Anthony Gordon រកបានម្នាក់ 1 គ្រាប់ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Alexander Isak រក 2 គ្រាប់ម្នាក់ឯង។ ដោយសារគ្រាប់បាល់ 2 គ្រាប់នៅក្នុងការប្រកួតនោះ Isak បានក្លាយជាកីឡាកររបស់ក្លឹប Newcastle United ដំបូងគេគិតចាប់តាំងពីរដូវកាលឆ្នាំ 2003/2004 មក ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ ក្នុងមួយរដូវកាល។
កីឡាករវ័យ 24 រូបនេះស៊ុតបញ្ចូលទីបាន 17 គ្រាប់នៅ Premier League, 2 គ្រាប់ ក្នុងក្របខណ្ឌ FA Cup, 1 គ្រាប់នៅ Carabao Cup និង 1 គ្រាប់នៅ UEFA Champions League។ កីឡាកររបស់ក្លឹប Newcastle ចុងក្រោយដែលសម្រេចបាននូវសមិទ្ធិផលបែបនេះ គឺអតីតកីឡាករឆ្នើម Alan Shearer ដែលជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ17 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ15 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur