បាល់ទាត់អន្តរជាតិ
Real Madrid នឹងដាក់ Arda Guler ឲ្យខ្ចីជើងទៅក្លឹបផ្សេងនៅរដូវកាលក្រោយ!!!
ខ្សែបម្រើប្រយុទ្ធវ័យក្មេង Arda Guler របស់ក្លឹប Real Madrid ទំនងជានឹងចាកចេញពីក្លឹបរបស់ខ្លួនក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ ដើម្បីទទួលបានបទពិសោធន៍ និងឱកាសលេងច្រើនជាងមុន។ យ៉ាងណាមិញ កីឡាករសញ្ជាតិទួរគីរូបនេះទើបនឹងបានចូលរួមជាមួយ Real Madrid កាលពីដើមរដូវកាលកន្លងទៅប៉ុណ្ណោះ។
យោងតាមរបាយការណ៍ច្បាស់ការណ៍ពីអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា Arda Guler នឹងជួបជាមួយថ្នាក់ដឹកនាំរបស់ Real Madrid បន្ទាប់ពីចប់រដូវកាលនេះ។ គាត់ចង់ដឹងពីផែនការរបស់ក្លឹប សម្រាប់គាត់ ដើម្បីធ្វើការសម្រេចចិត្តដ៏ល្អបំផុតមួយ ដើម្បីបន្តអាជីពរបស់ខ្លួនឲ្យមានពន្លឺរស្មីឡើងវិញ។
ទន្ទឹមនឹងនេះដែរ របាយការណ៍ចុងក្រោយមួយបានលើកឡើងថា ក្លឹប AC Milan, Sevilla និង Real Sociedad ចាប់អារម្មណ៍ក្នុងការខ្ចីជើងកីឡាករវ័យ 19 ឆ្នាំរូបនេះ។ គួររំលឹកផងដែរថា កាលពីរដូវក្តៅឆ្នាំមុន Real Madrid បានទិញ Arda Guler ពី Fenerbahce ក្នុង តម្លៃ 20 លានអឺរ៉ូ។ យ៉ាងណា គិតមកទល់នឹងពេលនេះរូបគេបានចូលលេងត្រឹមតែ 7 ប្រកួតប៉ុណ្ណោះ ហើយរួមចំណែកស៊ុតបញ្ចូនទីបាន 1 គ្រាប់។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa