បាល់ទាត់អន្តរជាតិ
អតីតគ្រូបង្វឹក Rafael Benitez លើកឡើងថា Man City នឹងបន្តឈរនៅកំពូលតារាងរហូតដល់ចប់រដូវកាល ហើយលើកពាន!!!
អតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្លឹប Real Madrid និង Liverpool លោក Rafa Benitez បាននិយាយថា Manchester City នឹងបន្តឈ្នះពាន Premier League នៅរដូវកាលនេះម្ដងទៀត។ ជាមួយនឹងការប្រកួតចំនួន 6 ដែលនៅសល់សម្រាប់ក្រុមកំពូលតារាងទាំង 3 លោក Rafa Benitez មានអារម្មណ៍ថា Liverpool រឺ Arsenal នឹងអាចមានការប្រកួតបរាជ័យបន្ថែមទៀត ប៉ុន្តែក្រុមរបស់លោក Pep Guardiola នឹងឈរនៅលើកំពូលតារាងរហូតដល់ចប់រដូវកាល។
យ៉ាងណាមិញបច្ចុប្បន្ន Man City មាន 2 ពិន្ទុដាច់ពី Arsenal និង Liverpool ក្នុងនាមជាអ្នកឈរនៅកំពូលតារាងផងដែរ។ លទ្ធផលនេះបានកើតឡើងបន្ទាប់ពី Arsenal បានរងបរាជ័យក្រោមស្នាដៃក្លឹប Aston Villa ខណៈដែល Liverpool ចាញ់ Crystal Palace។
ថ្លែងនៅលើ Sky Sports កាលពីពេលថ្មីៗនេះ Rafa Benitez បាននិយាយថា៖ “Man City កំពុងលេងដោយមានទំនុកចិត្តខ្លាំង។ ពួកគេជាក្រុមដ៏ល្អ ពួកគេអាចផ្លាស់ប្តូរកីឡាករ 3 រឺ 4 នាក់ នៅក្នុងការប្រកួត ហើយនៅតែអាចឈ្នះយ៉ាងងាយស្រួល។ តើខ្ញុំអាចឃើញពួកគេធ្វើកំហុសស្រដៀងគ្នាដូច Liverpool និង Arsenal ដែលបានធ្វើនៅចុងសប្តាហ៍នេះដែរ រឺទេ? បាទ! ខ្ញុំអាច។ ប៉ុន្តែទន្ទឹមនឹងនេះ អ្នកផ្សេងទៀតអាចនឹងមានកំហុសបន្ថែមទៀត ដូច្នេះខ្ញុំគិតថា Man City នៅតែទទួលបានផលចំណេញក្នុងឱកាសឈ្នះពាន”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur