បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការប្រកួតរវាង Barcelona និង PSG នៅម៉ោង 2 រំលងអាធ្រាតនេះ!!!
នៅម៉ោង 2 រំលងអាធ្រាតនេះក្លឹបអ្នកមានបុណ្យ Barcelona នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ PSG ក្នុងការប្រកួតជើងទី 2 នៃក្របខណ្ឌ UEFA Champions League វគ្គ 8 ក្រុមចុងក្រោយ ជាការប្រកួតសម្រេចកាត់សេចក្ដីថា តើរវាងក្រុមទាំង 2 អ្នកណានឹងឡើងទៅវគ្គបន្ទាប់ ដែលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។
សូមរំលឹកផងដែរថា កាលពីប្រកួតជើងទី 1 នៅទីក្រុងប៉ារីស Barcelona បានទទួលជ័យជម្នះ 2-3 ទៅលើ PSG។ ជាមួយនឹងគ្រាប់បាល់ចំណេញ 1 គ្រាប់នៅក្រៅដីបែបនេះធ្វើឲ្យក្រុមរបស់លោក Xavi Hernandez ហាក់មានប្រៀបជាងទៅលើគូប្រកួតរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ នៅមុនការប្រកួតមកដល់ Xavi បាននិយាយដោយសង្កត់ធ្ងន់ថា ពួកគេមានឱកាសដោយសារតែវាជាការប្រកួតក្នុងដី ហើយជាពិសេសមានអ្នកគាំទ្រដែលជាកម្លាំងចិត្តដ៏សំខាន់។ ទន្ទឹមនឹងនេះដែរលោក Luis Enrique ដែលជាគ្រូបង្វឹករបស់ PSG បានលើកឡើងថា៖ “ការប្រកួតជើងទី 1 ក្រុមយើងទាំងពីរលេងបានល្អដូចគ្នា។ ខ្ញុំគិតថាយើងមិនសមនឹងចាញ់ទេ។ យ៉ាងណាមិញ ការស៊ុតបាល់បញ្ចូលទី 2-3 មានន័យថា យើងត្រូវតាម 1 គ្រាប់ពីក្រោយ។ យើងមានទំនុកចិត្តថា យើងវាយបកយកឈ្នះវិញបាននៅប្រកួតជើងទី 2 នេះ”។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa