បាល់ទាត់អន្តរជាតិ
PSG លុត Barcelona 4-1 ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UCL (មានវីដេអូ)
កាលពីម៉ោង 2 រំលងអាធ្រាតយប់មិញនេះក្លឹបអ្នកមានបុណ្យ Barcelona ដែលជាក្រុមម្ចាស់ផ្ទះ បានរងបរាជ័យយ៉ាងអាម៉ាស់ ដោយភ្លាត់ចាញ់ក្រោមស្នាដៃ PSG ក្នុងការប្រកួតជើងទី 2 នៃក្របខណ្ឌ UEFA Champions League ជាមួយនឹងលទ្ធផលសរុប 4 ទល់នឹង 6។
យ៉ាងណាមិញបើយើងចោលភ្នែកក្រឡេកមកមើលការប្រកួតដ៏ក្ដៅគគុករវាងក្រុមទាំង 2 ដំបូងឡើយ Barcelona មានឱកាសស៊ុតបញ្ចូលទីនាំមុខមុននៅនាទីទី 12 ដែលជាគ្រាប់បាល់របស់ Raphinha។ មិនយូរប៉ុន្មានរឿងអកុសលបានកើតឡើងដោយ Ronald Araujo បានបង្ករកំហុសរហូតត្រូវទទួលបានកាតក្រហមនៅនាទីទី 29។
បន្តពីបាត់បង់កីឡាករម្នាក់ ដែលនៅសល់ត្រឹមតែ 10 នាក់នោះ PSG មានប្រៀបជាង Barcelona ហើយក្លឹបយក្សបារាំងក៏ព្យាយាមសម្រុកប្រយុទ្ធដោយរកគ្រាប់បាល់បានជាបន្តបន្ទាប់រហូតដល់ 4 គ្រាប់។ ក្លឹប PSG នឹងបន្តដំណើរទៅកាន់វគ្គពាក់ណ្ដាលផ្ដាច់ព្រ័តនៃក្របខណ្ឌ UEFA Champions League ដោយពួកគេត្រូវជួបជាមួយនឹង Borussia Dortmund ដែលទើបនឹងទម្លាក់ Atletico Madrid កាលពីរំលងអាធ្រាតយប់មិញនេះដូចគ្នា។
វីដេអូហាយឡាយការប្រកួត៖
អត្ថបទដោយ៖ X-Sportkh
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ