បាល់ទាត់អន្តរជាតិ
Ibrahima Konate សង្ឃឹមថា គាត់នឹងត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
ខ្សែការពារក្រុមហង្សក្រហម Liverpool កីឡាករ Ibrahima Konate កំពុងរង់ចាំការទាក់ទង ពីសំណាក់លោក Didier Deschamps ខណៈដែលគាត់សង្ឃឹមថា គាត់នឹងជោគជ័យនៅ World Cup ជាមួយក្រុមជម្រើសជាតិបារាំង។
Konate បានស្ថិតក្នុងរដូវកាលដ៏អស្ចារ្យនៅ Anfield បន្ទាប់ពីការផ្ទេររបស់គាត់ពី RB Leipzig ហើយភាពលេចធ្លោររបស់គាត់ពីមួយប្រកួតទៅមួយប្រកួតបានធ្វើឲ្យលោក Jurgen Klopp តែងតែមានទំនុកចិត្តក្នុងការប្រើប្រាស់ជាគាត់សម្រាប់ជម្រើសដំបូង នៅក្នុងការប្រកួតសំខាន់ៗរបស់ក្រុម ហើយកាលពីពេលថ្មីៗនេះ គាត់បានក្លាយជាជម្រើស 11 នាក់ដំបូង នៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ផងដែរ។
Liverpool បានចាញ់ការប្រកួតក្នុងលទ្ធផល 1-0 ប៉ុន្តែ Konate បានលេងពេញមួយប្រកួតដោយមិនប្ដូរចេញ និងមានទម្រង់លេងដ៏ល្អផងដែរ។ Ibrahima Konate សង្ឃឹមថា ការបង្ហាញខ្លួនរបស់គាត់ជាមួយក្លឹប នឹងក្លាយជាផ្នែកមួយដែលក្រុមជម្រើសជាតិត្រូវកោះហៅគាត់ក្នុងពេលឆាប់ៗនេះ។
គួរដឹងផងដែរថា ខ្សែការពារវ័យ 23 ឆ្នាំ Ibrahima Konate កើតនៅទីក្រុងប៉ារីស។ គាត់បានធំធាត់ឡើងដោយរស់នៅក្នុងសង្កាត់លេខ 11 នៃទីក្រុងប៉ារីស ហើយជាកូនទីប្រាំពីរ ក្នុងចំណោមបងប្អូនប្រាំបីនាក់ដែលមានកំណើតពីជនអន្តោប្រវេសន៍មកពីប្រទេសម៉ាលី។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ