បាល់ទាត់អន្តរជាតិ
Ibrahima Konate និយាយពីពាក្យចចាមអារ៉ាមដែលថា គាត់ចង់ចាកចេញទៅចូលរួមជាមួយ PSG
កន្លងមកក្លឹប PSG ត្រូវបានគេដឹងថា ចង់ចុះហត្ថលេខានាំយក Ibrahima Konate ទៅទឹកដីបារាំងដែលជាស្រុកកំណើតរបស់គេវិញ។ ទន្ទឹមនឹងនេះដែរ Konate បានសារភាពថា គាត់ពិតជាមានបំណងចង់ត្រឡប់ទៅលេងនៅលីគកំពូលរបស់បារាំង ប៉ុន្តែវាមិនមែនជាអ្វីដែលគាត់ត្រូវគិតនៅពេលនេះទេ។
បន្ទាប់ពីចប់ការប្រកួតកាលពីម្សិលមិញទល់នឹងក្លឹប Luton Town កីឡាករវ័យ 24 ឆ្នាំរូបនេះ ត្រូវបានគេសួរថា តើគាត់ធ្លាប់ស្រមៃចង់ក្លាយជាកីឡាកររបស់ PSG ដែរ រឺទេ។ គាត់បានឆ្លើយតបក្នុងបទសម្ភាសន៍ជាមួយ Canal Plus ថា៖ “ប្រសិនបើខ្ញុំឆ្លើយថាទេ នោះជាចម្លើយដែលខ្ញុំកុហក ប៉ុន្តែប្រសិនបើអ្នកសួរថា តើវាជាគោលបំណងមួយរបស់ខ្ញុំ រឺទេ? វាមិនស្ថិតក្នុងបំណងរបស់ខ្ញុំឡើយ”។
គួររំលឹកផងដែរថា គិតចាប់តាំងពីបានមកដល់ក្លឹបហង្សក្រហម ក្នុងឆ្នាំ 2021 ខ្សែការពារកណ្ដាលរូបនេះ បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមរបស់លោក Jurgen Klopp ដោយបានបង្ហាញខ្លួនសរុបចំនួន 64 ប្រកួត។ នៅរដូវកាលថ្មីនេះ Konate នៅតែជាខ្សែការពារកណ្ដាលដ៏សំខាន់របស់ Liverpool ដែលចាប់ដៃគូគ្នាបានយ៉ាងល្អជាមួយ Virgil van Dijk។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa