បាល់ទាត់អន្តរជាតិ
Man United កំពុងត្រៀមប្រជែងយកខ្សែបម្រើវ័យក្មេងដែលមានរហ័ស្សនាមថា Odegaard កូពី
ប្រធានក្លឹបបិសាចក្រហមកំពុងសម្លឹងមើលការកែប្រែក្រុមបន្ថែមទៀត និងនាំយកកីឡាករចំណូលថ្មីដែលមានទេពកោសល្យអាចជួយដល់ទម្រង់លេងដែលកំពុងធ្លាក់ចុះខ្លាំង។ ទន្ទឹមនឹងនេះដែរ ពួកគេក៏កំពុងសម្លឹងមើលទៅអនាគតវែងឆ្ងាយផងដែរ ដោយស្វែងរកកីឡាករវ័យក្មេង ដែលមានកោសល្យខ្ពស់។
ជាក់ស្ដែងថ្មីៗនេះបើយោងតាមគេហទំព័រ Fussball News របស់អាឡឺម៉ង់បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានងាកមកចាប់អារម្មណ៍ខ្លាំងទៅលើខ្សែបម្រើរបស់ក្លឹប Rosenborg ដែលមានវ័យ 17 ឆ្នាំ។ កីឡាកររូបនោះមានឈ្មោះថា Sverre Nypen ដែលទោះបីជាគេនៅក្មេងក៏ដោយ តែបច្ចុប្បន្នកំពុងលេងជាមួយក្រុមឈុតធំរបស់ក្លឹប។
កាលពីនៅអាយុ 16 ឆ្នាំ Sverre Nypen ត្រូវបានគេដាក់រហ័ស្សនាមថា “Odegaard ទី 2” ថែមទៀតផង។ គេមិនទាន់ដឹងថា ក្លឹប Rosenborg នឹងលក់ខ្សែបម្រើសញ្ជាតិន័រវេសរូបនេះក្នុងតម្លៃប៉ុន្មាននោះទេ ប៉ុន្តែគេដឹងថា មិនមែនតែក្លឹបបិសាចក្រហម Manchester United ប៉ុណ្ណោះទេ សូម្បីតែ Arsenal និង Manchester City ក៏កំពុងតាមចាប់អារម្មណ៍លើ Sverre Nypen ដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល