បាល់ទាត់អន្តរជាតិ
Arsenal នឹងប្រជែងយកខ្សែបម្រើឆ្នើមមួយរូបប្រចាំទឹកដី Premier League
ក្លឹបមេឃខៀវ Manchester City និងក្លឹបបិសាចក្រហម Manchester United អាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងពី Arsenal សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Bruno Guimaraes របស់ក្លឹប Newcastle នៅរដូវក្តៅនេះ (បើយោងតាមរបាយការណ៍ចុងក្រោយមួយបានចុះផ្សាយ)។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានក្លាយជាកីឡាករដ៏សំខាន់ភ្លាមៗ និងជាទីពេញចិត្តរបស់អ្នកគាំទ្រ Newcastle ចាប់តាំងពីបានផ្ទេរពីក្លឹប Lyon ក្នុងខែមករា ឆ្នាំ 2022។ គិតចាប់តាំងពីពេលនោះមក Guimaraes បានរួមចំណែកស៊ុតបញ្ចូលទីបាន 14 គ្រាប់ និង Assists 14 ដង ក្នុងការបង្ហាញខ្លួន 101 ប្រកួត។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់បានបង្ហាញពីបំណងរបស់គាត់ក្នុងការស្នាក់នៅឲ្យបានយូរជាមួយ Newcastle ដោយកុងត្រារបស់គាត់ក៏មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2028 ផងដែរ។
ក្លឹប Man City ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការត្រៀមចំណាយប្រាក់ដ៏ច្រើនសម្រាប់ Guimaraes ស្របពេលដែលក្លឹបបិសាចក្រហម Man United ក៏កំពុងពេញចិត្តជាខ្លាំងលើតារាឆ្នើមរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមគេហទំព័រ The Sun បានអះអាងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងពិចារណាលើការផ្ទេរ Guimaraes នារដូវក្តៅខាងមុខ ដោយលោក Mikel Arteta ជឿជាក់ថា កីឡាករវ័យ 26 រូបនេះនឹងអាចបំពេញបន្ថែមនូវទម្រង់លេងសម្រាប់ក្រុមរបស់ខ្លួនបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ