បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
ក្លឹបតោខៀវ Chelsea នឹងមានសកម្មភាពខ្លាំងក្លាជាថ្មីម្ដងទៀតនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដែលមានទាំងការលក់កីឡាកររបស់ខ្លួនចេញ និងទិញកីឡាករថ្មីចូល។ ប៉ុន្តែផ្អែកតាមស្ថានភាពនៅពេលនេះ ពួកគេនឹងត្រូវសម្រេចចិត្តលក់កីឡាករជាចាំបាច់ ដើម្បីបំពេញតម្រូវការនៃតុល្យភាពផ្នែកហិរញ្ញវត្ថុ។
យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea នឹងទទួលយកសំណើរពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលចង់ទិញកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ពួកគេគឺ Raheem Sterling ដែលប្រាក់ខែរបស់គេគឺជិត 17 លានផោនក្នុងមួយឆ្នាំ។ ផ្សេងពីនេះទៀត សូម្បីតែខ្សែការពារ Mark Cucurella ក៏អាចនឹងត្រូវលក់ចេញដែរ។
សម្រាប់ខ្សែប្រយុទ្ធស្លាបដែលមានទម្រង់លេងយ៉ាប់ Mykhailo Mudryk ធ្លាប់ត្រូវបានក្លឹបមួយចំនួនចង់ខ្ចីជើង កាលពីរដូវរងារកន្លងទៅ តែមិនបានសម្រេច។ យ៉ាងណាក៏ដោយ នៅប៉ុន្មានខែខាងមុខនេះ Chelsea នឹងគិតគូជាថ្មីម្ដងទៀត ដើម្បីបញ្ចេញគេឲ្យខ្ចីជើងទៅក្លឹបផ្សេង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង