បាល់ទាត់អន្តរជាតិ
ដំណឹងល្អ! Barcelona ប្រកាសបញ្ជាក់ថា Xavi នឹងធ្វើជាគ្រូបង្វឹកបន្តទៀត
កាលពីខែមករា ដើមឆ្នាំកន្លងទៅ គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានប្រកាសពីការចាកចេញពីក្លឹបរបស់ខ្លួននៅចុងរដូវកាលនេះ។ ប៉ុន្តែក្រោយមកទៀតមានសេចក្តីរាយការណ៍ថា គ្រូបង្វឹកឆ្នើមរូបនេះបានផ្លាស់ប្តូរការសម្រេចចិត្តរបស់គាត់ ហើយនឹងបន្តធ្វើការជាមួយ Barcelona ជាច្រើនរដូវកាលទៀត។
កាលពីដំបូងឡើយ គេគិតថា នោះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ តែពេលនេះមានការបញ្ជាក់ជាផ្លូវការណ៍ហើយ។ Xavi បាននៅជាមួយ Barcelona តាំងពីខែវិច្ឆិកា ឆ្នាំ 2021 ហើយកុងត្រារបស់គាត់ជាមួយ Barcelona នឹងដំណើរការរហូតដល់ចុងឆ្នាំ 2025។
នៅថ្ងៃនេះ មានសន្និសីទសារព័ត៌មានមួយរវាង Xavi និងប្រធានក្លឹប Barcelona លោក Joan Laporta បានប្រកាសថា៖ “ថ្ងៃនេះ ជាសេចក្តីរីករាយរបស់ខ្ញុំក្នុងការប្រកាសថា Xavi នឹងបន្តធ្វើជាគ្រូបង្វឹករបស់ Barcelona បន្តទៀត។ គាត់បានប្រាប់ថា គាត់នឹងចាកចេញពីតួនាទីជាគ្រូបង្វឹក ប៉ុន្តែឥឡូវខ្ញុំមានដំណឹងល្អ ហើយគាត់បានបង្ហាញពីបំណងចង់បន្តគម្រោងដឹកនាំទៀត… យើងជឿជាក់ថានោះជាដំណឹងល្អសម្រាប់ Barcelona”។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ15 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ