Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Tottenham Hotspur នៅ​ម៉ោង 10 យប់​នេះ!!!

Published

on

លោក Ange Postecoglou ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur នឹង​ត្រូវ​ដឹកនាំ​កូន​ក្រុមរបស់​ខ្លួននៅ​ក្នុង​ការ​ប្រកួត Premier League ដែល​ត្រូវ​ប៉ះ​នឹង​ក្រុម​ម្ចាស់​ផ្ទះ Liverpool នៅ​កីឡដ្ឋាន Anfield។ ដោយ​ឡែក ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង 10:30 នាទី​យប់​នេះ (ម៉ោង​នៅ​កម្ពុជា)។

យ៉ាង​ណា​មិញ Tottenham Hotspur នឹង​ត្រូវ​ព្យាយាម​ស្វែងរក​ជ័យ​ជំនះ​មក​វិញ បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់ 3 ប្រកួត​ជាប់ៗ​គ្នា​មក​ហើយ ដោយ​ចុង​ក្រោយ​បាន​ចាញ់ Chelsea ជាមួយ​នឹង​លទ្ធផល 2-0។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ហង្សក្រហម Liverpool វិញ ពួក​គេ​ហាក់​ដូច​ជា​អស់​សង្ឃឹម​រួច​ទៅ​ហើយ ក្នុង​ការ​តាម​ប្រជែងពាន​លីគ​ជាមួយ Man City និង Arsenal នៅ​រដូវកាល​នេះ។

សម្រាប់​ការ​ប្រកួត​ទល់​នឹង Liverpool ថ្ងៃ​នេះ​ដែរ ក្រុម​របស់​លោក Ange Postecoglou នឹង​មិន​មាន​បេក្ខភាព​កីឡាករ​សំខាន់ៗ 2 រូប​ដែល​កំពុង​មាន​របួស​គឺ Timo Werner (របួស​សរសៃពួរ) និង Ben Davies (របួស​កំភួនជើង)។ ពួក​គេ​ទាំង 2 មាន​បញ្ហា​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Arsenal កាល​ពី​ចុងសប្តាហ៍​មុន ហើយ​ត្រូវ​សម្រាក​រហូត​ដល់​ចប់​រដូវកាល។

ប្រភព: Sportsmole

Trending

Exit mobile version