Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំណត់​គោលដៅ​ត្រៀម​ចុះ​ហត្ថលេខា​លើ Darwin Nunez ដើម្បី​មក​ជំនួស​កន្លែង​របស់ Lewandowski

Published

on

ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​ផ្ទេរ​យក Darwin Nunez របស់ Liverpool នៅ​រដូវ​ក្តៅ​ខាង​មុខ ដោយ​ពួក​គេ​ចង់​បាន​កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​រូប​នេះ មក​ជំនួស​កន្លែង​របស់ Robert Lewandowski។ យ៉ាង​ណា​មិញ Barcelona គិត​ថា Lewandowski នឹង​មិន​អាច​ជួយ​ក្រុម​បាន​យូរ​ឡើយ ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ក៏​មាន​ប្រាក់​ខែ​ខ្ពស់​ផង​ដែរ​នៅ​ក្លឹប​របស់​ខ្លួន។

យោងតាម​គេហទំព័រ The Sun បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក Xavi Hernandez បាន​កំណត់​គោលដៅ​ចំពោះ Nunez ដោយ​ពួក​គេ​យល់​ថា ខ្សែប្រយុទ្ធ​រូប​នេះ​ចង់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន Liverpool នៅ​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​នេះ​បើក​ឡើង​វិញ។

របាយការណ៍​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា Barcelona មាន​ទំនុក​ចិត្ត​ខ្ពស់ ដោយ​ពួក​គេ​អាច​នឹង​មាន​ថវិកា​គ្រប់គ្រាន់​តាម​ចំនួន​ដែល​ Liverpool ចង់​បាន ដែល​ជា​តម្លៃ​ខ្លួន​របស់ Nunez។ ខ្សែ​ប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូប​នេះ ប្រហែល​ជា​មិន​មាន​តម្លៃ​ខ្លួន​ថ្លៃ​ពេក ដែល​ធ្វើ​ឲ្យ Barcelona ទទួល​យក​មិន​បាន​នោះ​ឡើយ។

ប្រភព: Sportsmole

Trending

Exit mobile version