Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​នឹង​បញ្ចប់​ការងារ​ជា​គ្រូ​បង្វឹក​របស់ Erik ten Hag នៅ​ចុង​រដូវកាល​នេះ!!!

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួច​ហើយ ដោយ​នឹង​បណ្តេញ​លោក Erik ten Hag ចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ឆាប់ៗ​ខាង​មុខ។ បុរស​វ័យ 54 ឆ្នាំ​រូប​នេះ មាន​កុងត្រា​នៅ Old Trafford រហូត​ដល់​ខែ​មិថុនា ឆ្នាំ​ក្រោយ ប៉ុន្តែ​​កៅអី​ជា​គ្រូ​បង្វឹក​របស់​គាត់​ប្រហែល​ជា​មិន​អាច​រក្សា​បាន​ដល់​ផុត​កុងត្រា​នោះ​ឡើយ។

ទម្រង់​លេង​របស់​បិសាចក្រហម​នៅ​រដូវកាល​នេះ ពិត​ជា​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​រដូវកាល​មុន។ ពួក​គេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 4-0 នៅ​លើ​ទឹក​ដី​របស់ Crystal Palace កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ និង​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 8 ក្នុង​តារាង Premier League។ បិសាចក្រហម កំពុង​ប្រឈម​មុខ​នឹង​ការ​ខកខាន មិន​មាន​កៅអី​លេង​ពាន​ធំៗ​របស់​តំបន់​អឺរ៉ុប​រដូវកាល​ក្រោយ (2024-2025) ផង​ដែរ។

យោងតាម​គេហទំព័រ Football Insider បាន​ឲ្យ​ដឹង​ថា ថ្នាក់​លើ​របស់​ក្លឹប​បិសាចក្រហម​បាន​សម្រេច​ចិត្ត​រួច​ហើយ ដោយ​ពួក​គេ​​នឹង​បញ្ចប់​ការងារ​ជា​គ្រូ​បង្វឹក​របស់​លោក Erik ten Hag នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ គេ​បាន​ដឹង​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា Erik ten Hag អាច​ដឹកនាំ​ក្រុម ដោយ​យក​ឈ្នះ Man City នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ក៏​ដោយ ក៏​គុណ​សម្បត្តិ​នេះ​មិន​អាច​រក្សា​តំណែង​របស់​គាត់​បាន​ដែរ។

ប្រភព: Sportsmole

Trending

Exit mobile version