Connect with us

បាល់ទាត់អន្តរជាតិ

Dumfries កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្ទេរ​មក​ចូលរួម​ជាមួយ Man United

Published

on

កីឡាករ​សញ្ជាតិ​ហូឡង់ Denzel Dumfries ត្រូវ​បាន​គេ​ដឹង​ថា កំពុង​មាន​ចំណាប់​អារម្មណ៍ ក្នុង​ការ​ចង់​ចាកចេញ​ពី​ទឹកដី​អ៊ីតាលី ដើម្បី​ផ្ទេរ​មក​ចូល​រួម​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United។ បន្ថែម​​លើស​ពី​នេះ​ទៀត ការ​ចរចា​បន្ត​កុងត្រា​ថ្មី​របស់ Dumfries ជាមួយ​ក្លឹប​របស់​ខ្លួន Inter Milan ក៏​កំពុង​ជាប់​គាំង​ផង​ដែរ។

យោងតាម​កាសែត Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា ខ្សែការពារ Denzel Dumfries ទំនង​ជា​មិន​បន្ត​កុងត្រា​របស់​គាត់​ជាមួយ Inter Milan នោះ​ទេ។ កីឡាករ​ឆ្នើម​រូប​នេះ​ អាច​នឹង​ចាកចេញ​ពី San Siro មុន​ពេល​នៃ​ការ​ចាប់​ផ្តើម​រដូវកាល​ថ្មី​ឆ្នាំ 2024-2025។

ជា​ការ​ពិត​ណាស់​ប្រសិន​បើ កីឡាករ​វ័យ 28 រូប​នេះ មិន​អាច​បន្ត​កុងត្រា​ថ្មី​បាន​ទេ Inter Milan នឹង​ត្រូវ​ព្យាយាម​លក់​គេ​ចេញ​ឲ្យ​បាន​នា​រដូវក្ដៅ​ខាង​មុខ។ កុងត្រា​បច្ចុប្បន្ន​របស់ Dumfries នឹង​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ 2025 ដែល​មាន​ន័យ​ថា គេ​នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្ដៅ​ឆ្នាំ​ក្រោយ។

ប្រភព: Sportsmole

Trending

Exit mobile version