បាល់ទាត់អន្តរជាតិ
Bruno Fernandes អាចនឹងប្ដូរមកពាក់អាវលេខ 8 វិញនៅរដូវកាលក្រោយ ដែលជាលេខក្នុងក្ដីស្រមៃរបស់ខ្លួន
ខ្សែបម្រើឆ្នើម Bruno Fernandes នឹងអាចស្នើឲ្យក្លឹបផ្លាស់ប្ដូរលេខអាវក្នុងក្ដីសុបិនដែលខ្លួនចង់បានហើយ សម្រាប់រដូវកាលក្រោយ បន្ទាប់ពី Juan Mata បានចាកចេញ ហើយវាក៏ជាការផ្លាស់ប្ដូរមុខមាត់ថ្មី សម្រាប់រជ្ជកាលរបស់លលោក Erik ten Hag ផងដែរ។
ដោយឡែក Fernandes បានពាក់អាវលេខ 18 នៅ Old Trafford ចាប់តាំងពីចូលរួមជាមួយក្លឹប ដោយផ្ទេរពី Sporting C.P កាលពីខែមករាឆ្នាំ 2020 កន្លងទៅ។ គាត់ គឺជាកីឡាករដ៏ឆ្នើមរបស់ក្រុម និងតែងតែបង្ហាញខ្លួនស្ទើរគ្រប់ៗប្រកួត និងពេញៗម៉ោងជានិច្ច។
ទោះបីនៅរដូវកាលនេះ ក្លឹបបិសាចក្រហមមានទម្រង់លេងមិនសូវល្អក៏ដោយ ក៏គាត់នៅតែរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 10 គ្រាប់ នៅ Premier League ផងដែរ។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែស្ថិតក្នុងផែនការរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag ខណៈដែលក្លឹបបិសាចក្រហមពេលនេះក៏កំពុងខ្សត់ខ្សោយខ្សែបម្រើ ហើយក្លឹបទើបនឹងបានប្រកាសពីការចាកចេញរបស់ Paul Pogba និង Jesse Lingard ទៀតផង។
ប្រភព: Mirror
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ