បាល់ទាត់អន្តរជាតិ
Jurgen Klopp កំណត់គោលដៅចង់បានខ្សែប្រយុទ្ធស្លាប Raphinha មកជំនួសកន្លែងរបស់ Mane
ក្លឹបហង្សក្រហម Liverpool កំពុងតែបង្កើនចំណាប់អារម្មណ៍របស់ខ្លួនទៅលើខ្សែប្រយុទ្ធស្លាប Raphinha របស់ក្លឹប Leeds ក្នុងតម្លៃផ្ទេរ 60លានផោន។ ពួកគេចង់បានកីឡាកររូបនេះ ដើម្បីមកលេងនៅកន្លែងរបស់ Sadio Mane ដែលនឹងចាកចេញពី Anfield នៅពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ ក្លឹបហង្សក្រហម ត្រូវបានគេជឿថា នឹងប្រើប្រាស់ Takumi Minamino ដើម្បីជាថ្នូរសម្រាប់នាំយក Raphinha ដោយមានន័យថា តម្លៃផ្ទេរ 60 លានផោន បូករួមនឹង Takumi Minamino ម្នាក់ទៀត។
ដោយឡែកលោក Jurgen Klopp គឺជាអ្នកពេញចិត្តនឹងខ្សែប្រយុទ្ធវ័យ 25 ឆ្នាំនេះផងដែរ ព្រោះកីឡាកររូបនេះមានល្បឿនលឿន ហើយអាចស៊ុតបញ្ចូលទីបាន 11 គ្រាប់ នៅ Premier League និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 3 ដង បើទោះបីជារដូវកាលនេះក្លឹប Leeds មានទម្រង់លេងធ្លាក់ចុះខ្លាំងក៏ដោយ។
Raphinha ក៏ស្ថិតក្នុងបញ្ជីចង់បានរបស់ Barcelona ដែរ ប៉ុន្តែក្លឹបយក្សអេស្ប៉ាញមួយនេះ នៅតែជំពាក់បំណុលគេ ហើយត្រូវតែលក់កីឡាករមួយចំនួនចេញជាមុនសិន ទើបអាចនាំយកកីឡាករចំណូលថ្មីបាន។ ស្របពេលជាមួយគ្នានេះ ប្រសិន Liverpool ចរចាត្រូវរូវគ្នា នោះកិច្ចព្រមព្រៀងនឹងកើតឡើង ហើយ Barcelona នឹងអស់ឱកាស។
ប្រភព: Mirror
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក