បាល់ទាត់អន្តរជាតិ
Chelsea ហ៊ានចាយ 70 លានផោន ដើម្បីចុះហត្ថលេខាលើ Raphinha
ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជូន Barcelona ជាមួយនឹងតម្លៃផ្ទេរជាទឹកប្រាក់ដ៏ច្រើនសរហូតដល់ 70 លានផោន សម្រាប់ Raphinha (នេះបើតាមរបាយការណ៍ពី Fichajes)។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានចាកចេញពី Leeds United ក្នុងឆ្នាំ 2022 ដើម្បីផ្លាស់ទៅ Camp Nou ប៉ុន្តែពេលវេលារបស់គាត់នៅក្លឹបកាតាឡាន់ ហាក់មិនទទួលបានផ្លែផ្កាប៉ុន្មានឡើយ។
ជាក់ស្តែងក្លឹបម្ចាស់ជើងឯករបស់អេស្ប៉ាញ FC Barcelona ក៏មានបំណងក្នុងការលក់ Raphinha នៅចុងបញ្ចប់នៃរដូវកាលនេះដែរ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ ដែលនៅតែស្ថិតក្នុងស្ថានភាពមិនល្អ។ ស្របពេលជាមួយគ្នានេះដែរ Chelsea កំពុងជួបប្រទះនឹងការខ្វះខាតខ្សែប្រយុទ្ធស្លាបដែលមានសមត្ថភាពចែកបាល់បានល្អ។
កាលពីពេលកន្លងទៅ Chelsea បានចំណាយប្រាក់ជាច្រើនដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មី ប៉ុន្តែកីឡាករដូចជា Mykhaylo Mudryk និង Noni Madueke ជាដើម សុទ្ធតែមិនមានគុណភាពល្អ ក្នុងការកាត់បាល់ រឺរកចន្លោះដើម្បីជួយជ្រោមជ្រែងដល់ខ្សែប្រយុទ្ធកណ្ដាល។
គ្រូបង្វឹករបស់ក្លឹបតោខៀវលោក Pochettino បានមើលឃើញពីកង្វះខាតបែបនេះ ហើយ Raphinha បានក្លាយជាជម្រើសមួយ ដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះពេញចិត្ត។ ថ្វីត្បិតតែបច្ចុប្បន្ន Raphinha បានរងរបួស ប៉ុន្តែនៅរដូវកាលនេះ គាត់ស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដងផងដែរ ក្នុងការបង្ហាញខ្លួនចំនួន 20 ប្រកួតឲ្យ Barcelona។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!