បាល់ទាត់អន្តរជាតិ
Valverde និយាយថា៖ Messi និង Ronaldo ជាកីឡាករកំពូលដូចគ្នា តែគេសុំជ្រើសរើសយក Messi
ខ្សែបម្រើ Federico Valverde របស់ ក្លឹប Real Madrid បាននិយាយថា Lionel Messi ល្អជាង Cristiano Ronaldo។ តាមពិតទៅការនិយាយរបស់ Valverde គឺជាការនិយាយតាំងពី 4 ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមានអ្នកគាំទ្រជាច្រើន បានយកវាមកបង្ហាញម្ដងទៀត បន្ទាប់ពីសង្កេតឃើញថា ខ្សែបម្រើរបស់ក្លឹប Real Madrid ម្នាក់នេះ កំពុងលេចធ្លោរខ្លាំង។
បច្ចុប្បន្ន Federico Valverde គឺជាខ្សែបម្រើដ៏សំខាន់ដែលមិនអាចខ្វះបានរបស់ក្លឹបស្ដេចស Real Madrid ខណៈដែលកីឡាកររូបនេះ អាចលេងបានទាំងនៅតំបន់ប្រយុទ្ធស្លាប និងអាចលេងជាខ្សែបម្រើប្រយុទ្ធផងដែរ។ គាត់ទើបតែលើកពាន UCL ជាមួយក្រុម និងបានចូលរួមចំណែកក្នុងការបញ្ជូនបាល់ឲ្យ Vinicius Jr ស៊ុតបញ្ចូលទី ជាគ្រាប់ជ័យជំនះ។
នៅពេលត្រូវបានសួរដោយអ្នកគាំទ្រ អំពីអ្នកណាដែលគាត់គិតថា ជាកីឡាករល្អបំផុតក្នុងពិភពលោក ពេលនោះ Valverde បានឆ្លើយតបថា “Ronaldo និង Messi គឺជាកីឡាករល្អបំផុតទាំងពីរនៅក្នុងពិភពលោក ប៉ុន្តែខ្ញុំជ្រើសរើស Messi”។
ក្រោយមកទៀត ដោយសារមានការខឹងសម្បារពីអ្នកគាំទ្រមួយចំនួនធំ ទាក់ទងនឹងអ្វីដែល Valverde បាននិយាយបែបនោះ ក្នុងនាមខ្លួនជាកីឡាកររបស់ Real Madrid គាត់ក៏បានចេញមកនិយាយម្ដងទៀតថា អ្វីដែលគាត់បានលើកឡើងកាលពីមុននោះ វាគ្រាន់តែជាការនិយាយលេងសើចតែប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់