បាល់ទាត់អន្តរជាតិ
ហង្សក្រហមត្រៀមដាក់លុយធំ ដើម្បីចរចាផ្ទេរ Federico Valverde
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានរៀបចំការដេញថ្លៃដ៏ធំមួយ សម្រាប់ខ្សែបម្រើ Federico Valverde របស់ក្លឹប Real Madrid។ ដោយឡែកហង្សក្រហមបានទិញយកខ្សែបម្រើកណ្តាលចំនួនពីររូបរួចមកហើយនៅរដូវក្ដៅនេះដែលមាន Alexis Mac Allister និង Dominik Szoboszlai។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 នៅតារាង PL កាលពីរដូវកាលមុន លោក Jurgen Klopp ហាក់ដូចជាបានប្តេជ្ញាចិត្តថា នឹងពង្រឹងក្រុមបន្ថែមទៀត ដើម្បីជៀសវាងការទទួលបានលទ្ធផលដ៏ខកចិត្តនោះកើតឡើងជាថ្មីម្ដងទៀតនៅរដូវកាលថ្មី 2023/2024។
ជាលទ្ធផល ថ្មីៗនេះកាសែត The Guardian បានរាយការណ៍ថា ទឹកប្រាក់ 77 លានផោន នឹងត្រូវដាក់ដេញថ្លៃដោយ Liverpool សម្រាប់ការផ្ទេរខ្សែបម្រើឆ្នើម Federico Valverde ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការប្រកួតប្រជែងតំណែងលេងខ្លាំងនៅក្លឹបរបស់ខ្លួន Real Madrid បន្ទាប់ពីក្លឹបរបស់គាត់បានចុះហត្ថលេខាលើ Jude Bellingham។
ជាមួយនឹងការចុះហត្ថលេខារបស់ Bellingham នៅរដូវក្តៅនេះ ស្របពេលដែលបេក្ខភាពបច្ចុប្បន្នមាន Aurelien Tchouameni, Eduardo Camavinga និង Valverde ក៏ដូចជាកីឡាករចាស់វស្សា Luka Modric និង Toni Kroos ផងដែរនោះ មានការអះអាថា Valverde រឺខ្សែបម្រើណាម្នាក់ទៀតអាចចាកចេញបានដោយមិនមានប៉ះពាល់ដល់ក្រុមឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!