បាល់ទាត់អន្តរជាតិ
Liverpool ត្រៀមចំណាយប្រាក់ 85 លានផោន ដើម្បីចុះហត្ថលេខាលើ Darwin Nunez
ក្លឹបហង្សក្រហម Liverpool ត្រៀមចំណាយប្រាក់ដ៏ធំ ដែលមិនធ្លាប់មាននៅរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ ដែលប្រហែលជា 85.5 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Darwin Nunez ពីក្លឹប Benfica ខណៈដែលពួកគេបានត្រៀមចិត្តរួចជាស្រេចក្នុងការបាត់បង់ Sadio Mane។
យ៉ាងណាមិញ សម្រាប់ក្លឹប Liverpool ប្រហែលមិនមែនជាឧបសគ្គអ្វីឡើយ សម្រាប់ទឹកប្រាក់ដ៏សមរម្យបំផុតមួយនេះ ហើយធ្វើឲ្យ Benfica ពិបាកនឹងនិយាយបដិសេធ។ លើសពីនេះទៅទៀត ពួកគេមានលក្ខខណ្ឌគ្រប់យ៉ាងដែលខ្សែប្រយុទ្ធ Darwin Nunez ចង់បានផងដែរ។
ក្លឹបបិសាចក្រហម Manchester United ក៏បានចាប់អារម្មណ៍ចំពោះ Darwin Nunez ដែរ ប៉ុន្តែ Nunez នឹងផ្លាស់ទៅ Liverpool ព្រោះក្លឹបហង្សក្រហម មានកៅអីលេងពានធំៗ ដូចជា UCL ជាដើម។
យ៉ាងណាមិញ មានប្រភពច្បាស់ការណ៍មួយបានអះអាងថា ក្លឹបហង្សក្រហម Liverpool បានត្រៀមផ្តល់កុងត្រារយៈពេល 5 ឆ្នាំឲ្យខ្សែប្រយុទ្ធចំណូលថ្មីនេះទៀតផង។ ក្លឹបហង្សក្រហមកំពុងរងចាំការឆ្លើយតបពី Benfica លើសំណើររបស់ពួកគេ។
ប្រភព: Theguardian
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!