បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបស្ដេចស Real Madrid ប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើ Tchouameni
កាលពីប៉ុន្មាននាទីមុននេះ ក្លឹបម្ចាស់ជើងឯកអេស្ប៉ាញ Real Madrid បានប្រកាសនៅក្នុងផេកផ្លូវការណ៍របស់ខ្លួនថា ពួកគេបានចុះហត្ថលេខាលើខ្សែបម្រើចំណូលថ្មី Aurelien Tchouameni ដែលផ្ទេរពី AS Monaco។
កីឡាករវ័យ 22 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាខ្សែបម្រើដ៏លេចធ្លោរបំផុត កាលពីរដូវកាលមុន និងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើននៅអឺរ៉ុប ប៉ុន្តែគាត់បានសម្រេចចិត្តចូលរួមជាមួយក្លឹប Real Madrid ដែលជាក្លឹបជោគជ័យខ្លាំងជាមួយពាន UCL។
យ៉ាងណាមិញ Tchouameni ធ្លាប់ត្រូវបានក្លឹបមួយចំនួនទាក់ទងដោយផ្ទាល់ដូចជា Chelsea, Liverpool និង PSG ប៉ុន្តែខ្សែបម្រើរូបនេះ មានចំណូលចិត្តក្នុងការមកលេងនៅទឹកដីនៃប្រទេសអេស្ប៉ាញ និងឈានដល់កិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃខ្ពស់កប់ពពករហូតដល់ 100 លានអឺរ៉ូ។
ការបញ្ជាក់ជាផ្លូវការណ៍ពី Real Madrid បានបង្ហាញថា Tchouameni បានចុះកុងត្រាជាមួយពួកគេរយៈពេលប្រាំមួយឆ្នាំឯណោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម