បាល់ទាត់អន្តរជាតិ
Sevilla បញ្ចុះតម្លៃផ្ទេរសម្រាប់ខ្សែការពារ Jules Kounde
យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea ត្រូវបានផ្តល់តម្លៃផ្ទេរយ៉ាងពិសេសមួយសម្រាប់ខ្សែការពារ Jules Kounde ដោយក្លឹប Sevilla បានកាត់បន្ថយតម្លៃទាបជាងកាលពីពេលមុន។
ការចាកចេញរបស់ Antonio Rudiger ទៅកាន់ក្លឹប Real Madrid និងការបាត់បង់ Andreas Christensen ដោយគ្មានតម្លៃខ្លួននោះ ក្លឹប Chelsea កំពុងព្យាយាមស្វែងរកខ្សែការពារកណ្ដាលម្នាក់ដែលមានឥទ្ធិពល សម្រាប់ការប្រកួតប្រជែងនៅរដូវកាលក្រោយ។
ក្លឹបតោខៀវចង់បានខ្សែការពាររបស់ Sevilla កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែបរាជ័យក្នុងការចរចាតម្លៃផ្ទេរជាមួយ Sevilla ដោយពួកគេចង់បាន 68 លានផោន។ ទោះបីជាយ៉ាងណាក៏ដោយ នៅរដូវក្តៅនេះ ហាក់បីដូចជាមានភាពខុសប្លែកគ្នា ដោយសារតម្លៃដែល Sevilla ចង់បាន គឺចុះមកនៅត្រឹមតែ 55 លានផោនប៉ុណ្ណោះ។
យោងតាមរបាយការណ៍ពី Marca បានឲ្យដឹងថា ក្លឹប Sevilla មិនអាចបញ្ចុះតម្លៃខ្សែការពាររបស់គេ តិចជាងនេះឡើយ។
Kounde ដែលមានវ័យ 23 ឆ្នាំ ត្រូវបានគេគិតថា នឹងក្លាយជាកីឡាករដែលមានអនាគតវែងឆ្ងាយជាមួយនឹងក្លឹបធំៗ ប៉ុន្តែជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់គាត់នៅ Sevilla នៅសល់រយៈពេល 2 ឆ្នាំទៀត ហើយក្លឹបមានភាពរឹងរូសជាមួយនឹងតម្លៃដែលពួកគេចង់បាន នោះឱកាសអាចនឹងបាត់បង់។
Sevilla បានចុះហត្ថលេខាលើ Kounde កាលពីឆ្នាំ 2019 ក្នុងតម្លៃប្រហែល 22.5 លានផោនប៉ុណ្ណោះពីក្លឹប Bordeaux។ ដូច្នេះពួកគេនឹងចំណេញយ៉ាងច្រើន ប្រសិនបើ Chelsea ព្រមនឹងតម្លៃផ្ទេរ 55 លានផោន សម្រាប់ខ្សែការពាររូបនេះ។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa