បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបហង្សក្រហម Liverpool ប្រកាសពីការចុះហត្ថលេខាលើ Darwin Nunez
កាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបហង្សក្រហម Liverpool បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Darwin Nunez ដែលផ្ទេរពីក្លឹប Benfica ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃរហូតដល់ទៅ 86 លានផោន។
កីឡាករវ័យ 22 ឆ្នាំរូបនេះរកបាន 34 គ្រាប់ ក្នុងការបង្ហាញខ្លួន 41 ដង គ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់របស់ក្លឹបកាលពីរដូវកាលមុន។
ក្លឹបតោខៀវ Chelsea និង Manchester United ក៏ធ្លាប់បានទាក់ទងទៅ Nunez ផងដែរ ប៉ុន្តែទីបំផុតកីឡាកររូបនេះបានជ្រើសរើស Liverpool ដែលជាក្លឹបដ៏សាកសមបំផុតសម្រាប់គាត់ និងមានឱកាសលេងពានធំៗនៅរដូវកាលក្រោយ។
ដោយឡែក Darwin Nunez នឹងពាក់អាវលេខ 27 នៅក្លឹបថ្មីនេះ ដែលវាជាលេខអាវរបស់អតីតខ្សែប្រយុទ្ធ Divock Origi។ Nunez ក្លាយជាកីឡាករទីពីរដែលក្លឹបហង្សក្រហម Liverpool នាំយកមក នៅរដូវក្តៅនេះ ដោយអ្នកទីមួយគឺកីឡាករ Fabio Carvalho ដែលផ្ទេរពីក្លឹប Fulham។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់