បាល់ទាត់អន្តរជាតិ
Napoli ច្រានចោលសំណើររបស់ Arsenal ខណៈដែល Osimhen ចង់ចាកចេញ
តារាឆ្នើមរបស់ក្លឹប Napoli គឺខ្សែប្រយុទ្ធ Victor Osimhen បានសារភាពថា គាត់មិនច្បាស់លាស់អំពីអនាគតរបស់ខ្លួនជាមួយក្លឹបនៅរដូវក្ដៅនេះឡើយ ហើយអ្វីៗគ្រប់យ៉ាងអាចកើតឡើងដូចពាក្យចចាមអារ៉ាម។
Victor Osimhen ហាក់ដូចជាកំពុងមានចេតនាបង្ហាញថា គាត់ពិតជាចាប់អារម្មណ៍ក្នុងការចាកចេញពីទឹកដីអ៊ីតាលី ស្របពេលដែលមានរបាយការណ៍ច្បាស់ការណ៍បានលើកឡើងថា Arsenal បានដាក់សំណើដេញថ្លៃរួចហើយសម្រាប់ Osimhen ជាមួយទំហំទឹកប្រាក់ 51 លានផោន។
កីឡាករសញ្ជាតិនីហ្សេរីយ៉ា Victor Osimhen បានចំណាយពេលពីររដូវកាលជាមួយ Napoli គិតចាប់ទាំងពីការចាកចេញពី LOSC Lille កាលពីឆ្នាំ 2020 ហើយបច្ចុប្បន្ននេះ គាត់មានទម្រង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំង និងកំពុងទាក់ទាញក្លឹបធំៗជាច្រើននៅតំបន់អ៊ឺរ៉ុប។
កីឡាករវ័យ 23 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 18 គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន 32 ដង គ្រប់ការប្រកួតទាំងអស់របស់ក្លឹប កាលពីរដូវកាលមុន។ លើសពីនេះទៅទៀត Osimhen បានស៊ុតបញ្ចូលទី 4 គ្រាប់ម្នាក់ឯង សម្រាប់ក្រុមជម្រើសជាតិនីហ្សេរីយ៉ា ក្នុងជ័យជម្នះ 10-0 លើក្រុមជម្រើសជាតិ Sao Tome & Principe ក្នុងវគ្គជម្រុះពាន Africa Cup កាលពីថ្ងៃទី 13 កន្លងទៅនេះ។
យ៉ាងណាមិញ របាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានអះអាងថា Arsenal បានដាក់សំណើដេញថ្លៃ 51 លានផោនសម្រាប់កីឡាករ Victor Osimhen ប៉ុន្តែក្លឹប Napoli បានច្រានចោលសំណើរនោះ ដោយសារពួកគេចង់បានតម្លៃរហូតដល់ 85 លានផោនឯណោះ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក