Connect with us

បាល់ទាត់អន្តរជាតិ

Napoli កំណត់​គោលដៅ​លើ​ខ្សែ​ប្រយុទ្ធ​មួយ​រូប ដើម្បី​មក​ជំនួស Osimhen

Published

on

ខ្សែ​ប្រយុទ្ធ Kylian Mbappe ច្បាស់​ណាស់​ថា នឹង​ចាកចេញ​ពី Paris Saint-Germain នៅ​ចុង​បញ្ចប់​នៃ​រដូវ​កាលនេះ ប៉ុន្តែ​អ្វី​ដែល​មិន​ទាន់​ច្បាស់​លាស់​មួយ​រយភាគរយ​នោះ​គឺ​ថា តើ​ក្លឹប​ណា​ដែល​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​នឹង​ចូលរួម​ជាមួយ។ ងាក​មក​មើល​បញ្ហា​ប្រឈម​របស់ PSG វិញ គឺ​ពួក​គេ​ត្រូវ​ស្វែងរក​ខ្សែប្រយុទ្ធ​​ដែល​ជា​អ្នកជំនួស Mbappe។

គេ​បាន​ដឹង​ថា គោលដៅ​សំខាន់​មួយ​របស់ PSG គឺ​ចង់​បាន​ខ្សែប្រយុទ្ធ​របស់​ក្លឹប Napoli ដែល​ជា​កីឡាករ​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង​គេ​ប្រចាំ​ទឹកដី Serie A កាល​ពី​រដូវកាល​មុន Victor Osimhen។ ទន្ទឹម​នឹង​នេះ​ដែរ Napoli ហាក់​ដូច​ជា​បាន​ដឹង​រួច​ស្រេច​ហើយ​ថា ពួក​គេ​នឹង​បាត់បង់ Osimhen ហើយ​កំពុង​ព្យាយាម​រក​អ្នក​ស្នង​តំណែង​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដូចគ្នា។

ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ផ្សេងៗ​ទៀត​របស់ Napoli គឺ​ពួក​គេ​ចង់​បាន Artem Dovbyk ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប Girona។ កីឡាករ​សញ្ជាតិ​​អ៊ុយក្រែន​រូប​នេះ បច្ចុប្បន្ន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្រុម។ មិន​តែ​ប៉ុណ្ណោះ Artem Dovbyk ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ (18 គ្រាប់) នៅ La Liga រដូវកាល​នេះ​ផង​ដែរ។

ប្រភព: Dailysports

Trending

Exit mobile version