បាល់ទាត់អន្តរជាតិ
Cristiano Ronaldo អាចនឹងចាកចេញពីបិសាចក្រហមទៅចូលរួមជាមួយលោក Jose Mourinho នៅ Roma
យោងតាមរបាយការណ៍ពី La Repubblica ក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា តារាឆ្នើម Cristiano Ronaldo កំពុងស្វែងរកក្លឹបថ្មីមួយផ្សេងទៀតនៅរដូវក្តៅនេះ ដោយគាត់មិនចង់បន្តស្នាក់នៅជាមួយក្លឹបបិសាចក្រហម Manchester United ឡើយ។
របាយការណ៍ដដែលនោះបានឲ្យដឹងថា Cristiano Ronaldo មានអារម្មណ៍ថាគាត់នឹងបាត់បង់ឱកាសលេង និងមិនស្ថិតក្នុងផែនការរបស់លោក Erik ten Hag នោះទេ ដោយអតីតគ្រូបង្វឹក Ajax រូបនេះ កំពុងព្យាយាមស្វែងរកកីឡាករដែលមានគុណភាពលេងខ្ពស់បំផុតនៅតំបន់ប្រយុទ្ធខាងលើ។
ភ្នាក់ងាររបស់ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំលោក Jorge Mendes ឥឡូវនេះប្រហែលជាកំពុងស្វែងរកក្លឹបនៅទ្វីបអឺរ៉ុបដែលចាប់អារម្មណ៍លើការផ្ទេរ Cristiano Ronaldo។ ពេលនេះកំពុងមានក្លឹបចំនួនពីរបានបង្ហាញពីចំណាប់អារម្មណ៍លើរឿងនេះ ដោយមាន Roma និង Sporting CP។
យ៉ាងណា Roma គឺជាក្លឹបមួយដែលមានភាគរយខ្ពស់ ក្នុងការនាំយក Cristiano Ronaldo ដោយពួកគេនឹងប្រើប្រាស់ឥទ្ធិពលរបស់គ្រូបង្វឹកលោក Jose Mourinho ដែលជាអតីតគ្រូបង្វឹករបស់ Cristiano Ronaldo។
គួររំលឹកផងដែរថា កាលពីឆ្នាំ 2018 ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់បាននិយាយថា “Jose Mourinho គឺគ្រូបង្វឹកដ៏ល្អបំផុតរបស់គាត់ ក្នុងចំណោមគ្រូបង្វឹកទាំងអស់ដែលគាត់ធ្លាប់ចូលរួមជាមួយ”។
ប្រភព: EPSN
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!