បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ឈ្នះក្ដីលើសំណុំរឿងប្ដឹងផ្ដល់គ្នាជាមួយអតីតក្លឹបចាស់ Juventus
តារាឆ្នើម Cristiano Ronaldo បានឈ្នះក្ដីមួយកាលពីពេលថ្មីៗនេះ លើសំណុំរឿងប្ដឹងប្រឆាំងនឹងអតីតក្លឹបចាស់ Juventus របស់គាត់។ យោងតាមសារព័ត៌មាន Sport Mediaset បានឲ្យដឹងថា កាលពីថ្ងៃទី 17 ខែមេសា កន្លងទៅតុលាការបានសម្រេចឲ្យ Juventus ត្រូវតែបង់ប្រាក់ដែលជំពាក់ បូកនឹងការប្រាក់ចំនួន 9.7 លានអឺរ៉ូបន្ថែមទៀតទៅឲ្យ Cristiano Ronaldo។
គួររំលឹកផងដែរថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានចាប់ផ្ដើមដំណើរការផ្លូវច្បាប់ប្រឆាំងនឹងអតីតក្លឹបរបស់គាត់ Juventus ដោយសារប្រាក់ពលកម្មដែលពួកគេបានជំពាក់គាត់ចំនួន 19.5 លានអឺរ៉ូ។ ក្លឹបសេះបង្កង់ Juventus បានខកខានមិនបើកប្រាក់ខែចំនួន 2 ដងឲ្យ Cristiano Ronaldo ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត COVID-19។
ទោះជាយ៉ាងណាក៏ដោយ ទីបំផុតតុលាការបានកំណត់ថា Cristiano Ronaldo គឺជាអ្នកឈ្នះក្ដីលើរឿងនេះ ហើយតម្រូវឲ្យ Juventus ត្រូវទទួលខុសត្រូវលើប្រាក់ទាំងប៉ុន្មានដែលត្រូវបង់ឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ។ Cristiano Ronaldo បានចាកចេញពីទីក្រុង Turin ប្រទេសអ៊ីតាលី ក្នុងឆ្នាំ 2021 បន្ទាប់ពីចំណាយពេល 3 ឆ្នាំនៅទីនោះ។ ក្នុងអំឡុងពេលនៅជាមួយ Juventus គាត់ស៊ុតបញ្ចូលទីបាន 101 គ្រាប់ ក្នុងការបង្ហាញខ្លួន 134 ប្រកួត។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ13 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត