បាល់ទាត់អន្តរជាតិ
Bayern Munich បដិសេធពាក្យចចាមអារ៉ាមដែលថា ពួកគេចង់ចុះហត្ថលេខាលើ Cristiano Ronaldo
ជាមួយនឹងភាពមិនសូវជោគជ័យរបស់ក្លឹបបិសាចក្រហម ក៏ដូចជាមិនមានឱកាសលេងពានធំៗនោះ មានពាក្យចចាមអារ៉ាមពីការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo។ ពាក្យចចាមអារ៉ាមដដែលនោះក៏បានលើកឡើងបន្ថែមទៀតថា ក្លឹប Bayern Munich កំពុងពេញចិត្តនឹងការចង់បាន Ronaldo ទៅចូលរួមជាមួយពួកគេផងដែរ។
ទោះជាយ៉ាងណាក៏ដោយ នាយកក្លឹប Bayern Munich លោក Hasan Salihamidzic បាននិយាយបដិសេធថា ក្លឹបរបស់លោក មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Cristiano Ronaldo នៅរដូវក្តៅនេះ ដូចពាក្យចចាមអារ៉ាមឡើយ។
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo កំពុងស្ថិតក្នុងស្ថានភាពខកចិត្ត បន្ទាប់ពីត្រឡប់ទៅកាន់អតីតក្លឹបចាស់ Manchester United វិញ ខណៈដែលពួកគេបានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ 7 នៅ Premier League និងមិនមានកៅអីសម្រាប់លេង UEFA Champions League ឡើយ។
យ៉ាងណាមិញ Hasan Salihamidzic បានប្រាប់ទៅកាន់ Sky Germany ថា “Cristiano Ronaldo គឺជាកីឡាករកំពូលម្នាក់ ដែលមានប្រវត្តិដ៏អស្ចារ្យនៅក្នុងអាជីពរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវអំពីកិច្ចព្រមព្រៀងជាមួយ Bayern Munich គឺមិនពិតទេ។ ពាក្យចចាមអារ៉ាមទាំងនេះមិនមែនការពិតឡើយ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង