បាល់ទាត់អន្តរជាតិ
គ្រូបង្វឹករបស់ក្លឹប Monaco បញ្ជាក់ថា ពួកគេជិតបង្ហាញមុខកីឡាករចំណូលថ្មី Minamino ហើយ!!!
លោក Philippe Clement ដែលបច្ចុប្បន្នគឺជាគ្រូបង្វឹករបស់ក្លឹប Monaco បានបញ្ជាក់ថា ខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Takumi Minamino ជិតឈានដល់ការសម្រេចចុះកុងត្រាជាមួយក្លឹបរបស់លោកហើយ។
ដោយឡែកកិច្ចព្រមព្រៀងមួយត្រូវបានកើតឡើង រវាងក្លឹបទាំងពីរកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ក្លឹបមកពីប្រទេសបារាំង Monaco បានយកឈ្នះគូប្រកួតប្រជែងនៅអង់គ្លេសគឺ Leeds និង Fulham ដែលពួកគេចង់បានខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរូបនេះដែរ។
របាយការណ៍ពីគេហទំព័រ 90min.com បានអះអាងថា ការផ្ទេរ Takumi Minamino ពីក្លឹបហង្សក្រហម Liverpool អាចនឹងមានទំហំទឹកប្រាក់ប្រហែលជា 15 លានអឺរ៉ូ និងបូកបន្ថែម 3 លានអឺរ៉ូទៀតលើលក្ខខណ្ឌផ្សេងៗដែល Liverpool ទាមទារ។
ថ្លែងទៅកាន់ AFP បន្ទាប់ពីការប្រកួតមិត្តភាពកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ លោក Clement បានបញ្ជាក់ថា Minamino ជិតក្លាយជាកូនក្រុមរបស់លោកហើយ។ លោកបាននិយាយថា៖ “ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំបានស្គាល់គាត់ជាយូរមកហើយ។ គាត់ស្ថិតក្នុងការចង់បានរបស់យើង។ អ្នករាល់គ្នានៅទីនេះជឿជាក់ថាគាត់មានគុណសម្បត្តិ ដើម្បីនាំយកអ្វីមួយមកឲ្យក្រុម”។
ប្រភព: 90Min
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់