បាល់ទាត់អន្តរជាតិ
Monaco បានយល់ព្រមលើតម្លៃខ្លួនផ្ទេរ Minamino ជាមួយ Liverpool ហើយ!!!
ពត៌មានអាប់ដេតចុងក្រោយមួយបានឲ្យដឹងថា ក្លឹប Monaco បានយល់ព្រមលើតម្លៃខ្លួនផ្ទេរ ដែលក្លឹប Liverpool ចង់បានហើយ សម្រាប់ខ្សែប្រយុទ្ធឆ្នើម Takumi Minamino តម្លៃខ្ទង់ 15 លានអឺរ៉ូ (នេះបើយោងតាមរបាយការណ៍អះអាងរបស់គេហទំព័រ 90min.com)។
កីឡាករសញ្ជាតិជប៉ុនរូបនេះបានក្លាយជាកីឡាករដែលមានចំណែកតិចតួចនៅក្នុងក្រុម និងមិនសូវមានឱកាសបង្ហាញសមត្ថភាពឡើយ ចាប់តាំងពីផ្ទេរមក Anfield ពីក្រុម Red Bull Salzburg កាលពី 2 ឆ្នាំមុន។ គាត់ធ្លាប់បានចំណាយពេលខ្ចីជើងនៅ Southampton ក្នុងរដូវកាល 2020/21 ផងដែរ។
Minamino លេងបានត្រឹមតែ 894 នាទីប៉ុណ្ណោះ ក្នុងយុទ្ធនាការពេញមួយរដូវកាលឆ្នាំ 2021/22 តែគាត់ស៊ុតបញ្ចូលទីបានដប់គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានមួយគ្រាប់ គ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមហង្សក្រហម Liverpool។
ប្រហែលជាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលកីឡាករវ័យ 27 ឆ្នាំរូបនេះ ត្រូវចាកចេញទៅកាន់ក្លឹបថ្មី Monaco របស់ Ligue 1 ហើយគ្រប់យ៉ាងកំពុងតែឈានដល់កិច្ចព្រមព្រៀងមួយដែលបិទបញ្ចប់ជាផ្លូវការណ៍នៅពេលឆាប់ៗខាងមុខនេះ។
Leeds និង Fulham ស្ថិតក្នុងចំណោមក្លឹបនៅ Premier League ដែលបានដាក់សំណើរចង់បានខ្សែប្រយុទ្ធរូបនេះដែរ ប៉ុន្តែពួកគេមិនអាចចរចាលើតម្លៃផ្ទេរជាមួយ Liverpool បាន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ3 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS