Connect with us

បាល់ទាត់អន្តរជាតិ

Newcastle ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​ខ្សែការពារ​ចំណូល​ថ្មី​សញ្ជាតិ​ហូឡង់

Published

on

នៅ​ថ្ងៃ​នេះ​ក្លឹប Newcastle បាន​ប្រកាស​ពី​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការណ៍ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​កណ្តាល​សញ្ជាតិ​ហូឡង់ Sven Botman ដែល​ផ្ទេរ​ពី​ក្លឹប Lille ក្នុង​លីគ​កំពូល​នៃ​ប្រទេស​បារាំង។

យោងតាម Transfermarkt បាន​បញ្ជាក់ថា តម្លៃ​ផ្ទេរ​សម្រាប់​ខ្សែការពារ Lille រូប​នេះ​ប្រហែល​ជា 37 លានអឺរ៉ូ ជា​មួយ​នឹង​កុងត្រា​រយៈពេល 3 ឆ្នាំ​រហូត​ដល់​ឆ្នាំ 2025។

យ៉ាង​ណា​មិញ Botman គឺ​ជា​អតីត​យុវជន​របស់​ក្លឹប AFC Ajax ដែល​បាន​ផ្ទេរ​ទៅ​កាន់ LOSC Lille កាល​ពី​ឆ្នាំ 2020។ កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន 25 ប្រកួត​នៅ Ligue 1 សម្រាប់​ក្លឹប​រដូវកាល​មុន​នេះ និង​រក​បាន​គ្រាប់​បាល់ 3 គ្រាប់​ក្នុង​តំណែង​ជា​ខ្សែការពារ។

មុន​ពេល​ការ​ផ្ទេរ​បាន​សម្រេច​របស់ Newcastle ខ្សែការពារ Sven Botman ត្រូវ​បាន​ក្លឹប AC Milan ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ផងដែរ ប៉ុន្តែ​ទី​បំផុត​ការ​ប្រជែង​របស់​ក្លឹប​មក​ពី​អ៊ីតាលី​មិន​អាច​យក​ឈ្នះ Newcastle ឡើយ។

ប្រភព: 90 Min

Trending

Exit mobile version