បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Inter Milan បញ្ជាក់ពីការនាំយក Lukaku ត្រឡប់មកវិញ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល
ការវិលត្រឡប់របស់ Romelu Lukaku ទៅកាន់ Inter Milan វិញ គឺជាប្រធានបទក្ដៅ កាលពីប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ហើយទីបំផុតអ្វីៗក៏កើតឡើងមែន ដោយពេលនេះគាត់បានត្រឡប់ទៅ Inter Milan វិញហើយ តែស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Chelsea។
ខ្សែប្រយុទ្ធរូបនេះទើបតែបានចូលរួមជាមួយក្រុមតោខៀវ Chelsea ដោយផ្ទេរពីក្លឹប Inter Milan កាលពីរដូវក្តៅឆ្នាំមុន ក្នុងការផ្ទេរដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ 97.5 លានផោន ប៉ុន្តែវត្តមានរបស់គាត់នៅ Stamford Bridge បានធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំង ព្រោះទម្រង់លេងរបស់ខ្សែប្រយុទ្ធរូបនេះ ខុសគ្នាស្រឡះពីពេលដែលគាត់លេងនៅអ៊ីតាលីជាមួយ Inter Milan។
បច្ចុប្បន្ន Lukaku មិនមែនជាតួអង្គសំខាន់ឡើយសម្រាប់ក្លឹបតោខៀវ ចាប់តាំងពីគាត់បានធ្លាក់ទម្រង់លេង បូករួមជាមួយនឹងរបួសរុំាំរ៉ៃ។ បញ្ហាកាន់តែធ្ងន់ធ្ងរមួយទៀតនោះ គឺគាត់ធ្លាប់បានផ្តល់បទសម្ភាសន៍ដោយប្រកាសជាសាធារណៈថា គាត់ស្រឡាញ់ Inter Milan ទាំងដែលខ្លួនកំពុងជាកីឡាកររបស់ Chelsea។
ដោយឡែកទំនាក់ទំនងរបស់ Romelu Lukaku ជាមួយគ្រូបង្វឹក Thomas Tuchel ក៏មិនសូវល្អផងដែរ។ ទីបំផុតក្លឹបតោខៀវក៏សម្រេចចិត្តដាក់គាត់ឲ្យខ្ចីជើងទៅ Inter Milan វិញ។ ក្លឹប Inter Milan ក៏បានប្រកាសផងដែរថា Romelu Lukaku នឹងពាក់អាវលេខ 90 ខណៈដែលកាលមុនគាត់ពាក់លេខ 9។
ប្រភព: 90 Milan
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់