បាល់ទាត់អន្តរជាតិ
PSG ត្រៀមលក់ Kimpembe ខណៈដែល Chelsea និង Juventus ចាប់អារម្មណ៍ខ្លាំង
ក្លឹបយក្សបារាំង Paris Saint-Germain គ្រោងនឹងដាក់លក់ខ្សែការពារកណ្ដាលរបស់ខ្លួន Presnel Kimpembe ក្នុងតម្លៃ 50 លានអឺរ៉ូ នៅរដូវក្តៅនេះ (នេះបើយោងតាម Foot Mercato បានចុះផ្សាយ)។
PSG កំពុងមើលឃើញគុណភាពនៃតំបន់ការពាររបស់ខ្លួនចុះខ្សោយ និងព្យាយាមស្វែងរកខ្សែការពារចំណូលថ្មី ហើយលក់ខ្សែការពារបច្ចុប្បន្នរបស់ខ្លួនគឺ Presnel Kimpembe។ ខ្សែការពារសញ្ជាតិបារាំងរូបនេះក៏កំពុងទទួលបានចំណាប់អារម្មណ៍ពីក្លឹបធំៗពីរគឺ Juventus និង Chelsea។
Kimpembe នៅតែជាកីឡាករសំខាន់ក្នុងរដូវកាលមុន ដោយបានបង្ហាញខ្លួន 30 ប្រកួតសម្រាប់ Ligue 1 និងមានវត្តមានក្នុងក្រុមជម្រើសជាតិបារាំងផងដែរ។ គាត់អាចមានភាគរយខ្ពស់ក្នុងការផ្ទេរទៅក្របខ័ណ្ឌ Premier League ជាមួយក្លឹបតោខៀវ Chelsea ខណៈដែលក្លឹបតោខៀវកំពុងរកអ្នកមកជំនួស Andreas Christensen និង Antonio Rudiger។
Presnel Kimpembe ដែលបច្ចុប្បន្នមានវ័យ 26 ឆ្នាំ គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប PSG នេះផ្ទាល់តែម្ដង ដោយបានបង្ហាញខ្លួនក្នុងឈុតធំជាលើកដំបូង ក្នុងឆ្នាំ 2015។ គាត់មិនធ្លាប់លេងឲ្យក្លឹបណាផ្សេងក្រៅពី Paris Saint-Germain ឡើយ។
ប្រភព: ESPN
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!