បាល់ទាត់អន្តរជាតិ
Kimpembe អាចនឹងចាកចេញ ប្រសិនបើ PSG ផ្ទេរខ្សែការពារ Milan Skriniar បានសម្រេច
ពេលនេះគោលដៅរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Presnel Kimpembe ដោយកីឡាកររូបនេះអាចនឹងចាកចេញពី PSG។ យ៉ាងណា Kimpembe កំពុងចាំមើល និងថ្លឹងថ្លែងអំពីអនាគតរបស់គាត់ជាមួយក្លឹបយក្សបារាំង Paris Saint-Germain ផងដែរ ដោយគាត់ចង់ឲ្យក្លឹបធានាបាននូវវត្តមាននៃការបង្ហាញខ្លួនបានទៀតទាត់នៅរដូវកាលក្រោយ។
កីឡាករសញ្ជាតិបារាំងរូបនេះ គឺជាដៃគូដ៏យល់ចិត្តជាមួយខ្សែការពារដែលជាប្រធានក្រុម Marquinhos ក្នុងរដូវកាលមុននេះ ដោយបានបង្ហាញខ្លួនចំនួន 30 ប្រកួត នៅ Ligue 1។
ដោយឡែក របាយការណ៍នៅពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បាននិយាយពីសំណើរដែលជាទឹកប្រាក់ចំនួន 50 លានអឺរ៉ូ ដែលក្លឹប PSG នឹងប្រើប្រាស់សម្រាប់ការចុះហត្ថលេខាលើ Milan Skriniar របស់ Inter Milan ប៉ុន្តែក្លឹបយក្សនៅអ៊ីតាលី Inter Milan ចង់បានជិត 80 លានអឺរ៉ូ ឯណោះ។
បើ PSG ចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះលើ Skriniar ហើយដំណើរការផ្ទេរនឹងអាចបញ្ចប់ដោយជោគជ័យ នោះក្លឹប PSG នឹងប្រើប្រាស់ Skriniar ជំនួសកន្លែងរបស់ Kimpembe មិនខាន។
ប្រសិនបើ Kimpembe ចង់ចាកចេញ PSG នៅក្លឹបតោខៀវ Chelsea នឹងព្យាយាមដំណើរផ្ទេរគាត់ភ្លាម ព្រោះពួកគេត្រូវការខ្សែការពារដែលមកជំនួសកន្លែង Antonio Rudiger ដែលបានចាកចេញទៅចូលរួមជាមួយ Real Madrid។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ9 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត