បាល់ទាត់អន្តរជាតិ
Juventus ដាក់សំណើរដោះដូររវាង Adrien Rabiot ជាមួយ Firmino របស់ Liverpool
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus ត្រៀមដាក់សំណើរដោយផ្ដល់ជូន Adrien Rabiot ទៅឲ្យក្លឹបហង្សក្រហម Liverpool ដើម្បីប្ដូរយកខ្សែប្រយុទ្ធ Roberto Firmino រឺខ្សែបម្រើ Naby Keita ក៏បាន។
ដោយឡែកខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot នៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹបសេះបង្កង់ Juventus។ ប្រសិនបើក្លឹបមិនបន្តកុងត្រាថ្មីដល់គាត់ទេ រដូវក្ដៅឆ្នាំក្រោយ គាត់នឹងក្លាយជាកីឡាករដែលចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។
ជាជាងការទុក Rabiot ឲ្យផុតកុងត្រានោះ ក្លឹប Juventus កំពុងស្វែងរកដំណោះស្រាយដើម្បីអាចចំណេញមួយ គឺព្យាយាមស្វែងរកកីឡាករដែលមានទេពកោសល្យម្នាក់ ហើយដាក់សំណើរដោះដូរជាមួយខ្សែបម្រើរូបនេះ។
Juventus ចាប់អារម្មណ៍លើខ្សែបម្រើ Naby Keita និងខ្សែប្រយុទ្ធ Firmino។ យ៉ាងណាមិញ Firmino ក៏នៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយក្លឹប Liverpool។ ចំណែកឯ Keita ត្រូវបានគេជឿថា មានតម្លៃផ្ទេរប្រហាក់ប្រហែលនឹង Rabiot ដែរ គឺត្រឹមតែជាង 17 លានផោនប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ Firmino មានតម្លៃខ្ពស់ជាងមិត្តរួមក្រុមរបស់គាត់បន្តិច ចន្លោះពី 25 លានផោន ទៅ 30 លានផោន។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់