បាល់ទាត់អន្តរជាតិ
Nottingham Forest ត្រៀមចុះហត្ថលេខាលើខ្សែការពារវ័យក្មេងរបស់ Liverpool
ក្លឹប Nottingham Forest ដែលទើបនឹងបានឡើងមកលេងនៅ Premier League ជាថ្មីម្ដងទៀតនោះ កំពុងព្យាយាមយ៉ាងសកម្មក្នុងការនាំយកកីឡាករចំណូលថ្មីដើម្បីពង្រឹងគុណភាពនៅក្នុងក្រុមរបស់ខ្លួន។
ដោយឡែកនៅពេលនេះ ពួកគេមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការប្រជែងជាមួយក្លឹបមួយចំនួនទៀត ក្នុងការចុះហត្ថលេខាលើខ្សែការពារ Neco Williams ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹបហង្សក្រហម Liverpool។
Williams បានចាប់ផ្ដើមលេចធ្លោរខ្លាំង នៅពេលគេបានខ្ចីជើង កាលពីរដូវកាលមុន ដោយបានជួយ Fulham ឲ្យឈ្នះជើងឯក Championship។
តាំងពីពេលនោះមក មានក្លឹបធំៗជាច្រើនបានចាប់អារម្មណ៍ ដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះ។ ក្លឹបដែលចាប់អារម្មណ៍លើកីឡាករសញ្ជាតិវែលរូបនេះ មានដូចជា Fulham, Crystal Palace និង Brentford។
ក្នុងចំណោមក្លឹបដែលចង់បាន Williams យើងឃើញថា Nottingham Forest ហាក់ដូចជាមានភាគរយខ្ពស់ជាងគេ។ យ៉ាងណា Liverpool ក៏នឹងបើកចំហរ ក្នុងការអនុញ្ញាតឲ្យ Williams ចាកចេញនៅរដូវក្តៅនេះផងដែរ ប្រសិនបើតម្លៃផ្ទេរអាចឈានដល់ 15 លានផោន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip