បាល់ទាត់អន្តរជាតិ
Nottingham Forest ត្រៀមនាំយកកីឡាករចំណូលថ្មីទី 18 ពីក្លឹប Lyon
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹប Nottingham Forest ជិតឈានដល់ការចុះហត្ថលេខាកីឡាករចំណូលថ្មី 4 នាក់បន្ថែមទៀត ដែលមួយក្នុងចំនោមនោះ មានខ្សែបម្រើ Lyon ដែលក្លឹបកាំភ្លើងធំ Arsenal ធ្លាប់ចង់បានជាយូរមកហើយគឺកីឡាករ Houssem Aouar។
បន្ទាប់ពីបានប្រកាសជាផ្លូវការណ៍បញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Emmanuel Dennis ពី Watford និងខ្សែបម្រើការពារ Cheikhou Kouyate ពី Crystal Palace ឥឡូវនេះ Nottingham Forest បានចុះហត្ថលេខាកីឡាករសរុបចំនួន 14 នាក់ហើយនៅរដូវក្តៅនេះ ប៉ុន្តែចំនួននោះមិនទាន់បញ្ចប់នោះទេ ហើយនឹងអាចកើនឡើងដល់ 18 នាក់។
ខ្សែប្រយុទ្ធ Neal Maupay របស់ Brighton គ្រោងនឹងផ្ទេរទៅកាន់កីឡដ្ឋាន City Ground របស់ Nottingham Forest ក្នុងកិច្ចព្រមព្រៀងតម្លៃ 15 លានផោន ហើយ The Athletic បានរាយការណ៍ថា Remo Freuler របស់ Atalanta ក៏នឹងចូលរួមជាមួយ Nottingham Forest ផងដែរ ខណៈដែលខ្សែបម្រើសញ្ជាតិស្វីស Dijbril Sow របស់ Frankfurt ក៏ត្រូវបានផ្សារភ្ជាប់នឹងការផ្ទេរមកក្លឹបរបស់ពួកគេ។ ហើយព័ត៌មានចុងក្រោយដែលទទួលបានពី Sky Italy គឺខ្សែបម្រើ Houssem Aouar ក៏ជិតចុះកុងត្រាជាមួយ Forest ដែរ។
ប្រភព: Metro