បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រ Tottenham Hotspur ដុតអាវរបស់ Eriksen បន្ទាប់ពីដឹងថា កីឡាកររូបនេះផ្ទេរទៅបិសាចក្រហម
អ្នកគាំទ្រម្នាក់របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានបង្ហោះវីដេអូដុតអាវរបស់ Christian Eriksen បន្ទាប់ពីដឹងថា អតីតកីឡាកររបស់ក្លឹបមាន់ខ្នាយមាសរូបនេះ កំពុងត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។
យ៉ាងណាមិញខ្សែបម្រើប្រយុទ្ធសញ្ជាតិដាណឺម៉ាកវ័យ 30 ឆ្នាំរូបនេះ គ្រោងនឹងចុះហត្ថលេខាលើកុងត្រារយៈពេល 3 ឆ្នាំជាមួយក្លឹបដែលជាគូប្រជែងនៅ Premier League ជាមួយគ្នា គឺក្លឹបបិសាចក្រហម Manchester United។
Christian Eriksen នឹងចូលរួមជាមួយក្លឹបបិសាចក្រហម ដោយគ្មានតម្លៃខ្លួនផ្ទេរ បន្ទាប់ពីគាត់ចាកចេញពី Brentford ក្នុងលក្ខខណ្ឌផុតកុងត្រាជាមួយក្លឹប។
ទោះជាយ៉ាងណា Christian Eriksen ធ្លាប់ជាកីឡាករដែលបានចំណាយពេល 7 ឆ្នាំនៅ Tottenham Hotspur មុនពេលផ្លាស់ទៅ Inter Milan នៅឆ្នាំ 2020 ហើយក្រោយមកគាត់ក៏មានបញ្ហាបេះដូង ប៉ុន្តែឆ្លងកាត់ការព្យាបាល និងការពិនិត្យសុខភាពគាត់អាចប្រកបអាជីពបាល់ទាត់ជាធម្មតាដូចមុន។
Christian Eriksen នៅតែមានទម្រង់លេងល្អ ហើយធ្វើឲ្យក្លឹបបិសាចក្រហម ចុះហត្ថលេខាលើគាត់។ នេះជាហេតុផលដែលអ្នកគាំទ្រក្លឹបចាស់ Tottenham Hotspur មានការខកចិត្តជាខ្លាំងដែលឃើញ Eriksen ចូលរួមជាមួយក្លឹបដែលជាគូប្រជែងរបស់ពួកគេ។ អ្នកទ្ររូបនោះ បានដុតអាវដែលមានឈ្មោះ Eriksen នៅពីក្រោយនោះ និងបង្ហាញថា “នេះជាការអាម៉ាស់” ផងដែរ។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ23 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur