បាល់ទាត់អន្តរជាតិ
Eriksen លើកឡើងថា វាជាកិត្តិយសណាស់ដែលគាត់ត្រូវបានគេប្រៀបធៀបទៅនឹង Paul Scholes
ខ្សែបម្រើ Christian Eriksen របស់ក្លឹបបិសាចក្រហម Manchester United បាននិយាយថា វាជាកិត្តិយសមួយ ដែលគាត់ត្រូវបានប្រៀបធៀបទៅនឹងអតីតវីរបុរសរបស់ក្លឹប គឺលោក Paul Scholes ខណៈដែលគាត់ទើបតែបានចំណាយពេលវេលាមួយរយៈនៅ Old Trafford ប៉ុណ្ណោះ។
យ៉ាងណាមិញ Christian Eriksen ធ្លាប់បានលេងតទល់នឹង Paul Scholes កាលពីមុនផងដែរ ពេលដែលគាត់នៅជាកីឡាកររបស់ក្លឹបហូឡង់ AFC Ajax។ បច្ចុប្បន្ន Eriksen នៅតែជាកីឡាករដែលមានទម្រង់លេងដ៏លេចធ្លោរ ទោះបីគាត់ធ្លាប់បានទទួលរងគ្រោះពីការគាំងបេះដូងកាលពីឆ្នាំ 2020 ក៏ដោយ។
Christian Eriksen បានក្លាយជាជម្រើស 11 នាក់ដំបូងគ្រប់ការប្រកួតទាំងអស់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag និងបានចូលរួមចំណែកបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួនពីរដងផងដែរ។
Eriksen បានប្រាប់ Politiken ថា៖ “ជាការពិតណាស់ វាជាការល្អបំផុតដែលយើងទទួលបានការប្រៀបធៀបជាមួយពួកគេ (Paul Scholes) ប៉ុន្តែអ្នកត្រូវបង្កើតភាពជាខ្លួនឯង និងឈ្មោះជារបស់អ្នក។ ខ្ញុំសំណាងណាស់ដែលខ្ញុំអាចលេងទាន់ជំនាន់ជាមួយ Paul Scholes។ គាត់ជាកីឡាករល្អ ដូច្នេះខ្ញុំសប្បាយចិត្តដែលត្រូវបានគេប្រៀបធៀបជាមួយគាត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS