បាល់ទាត់អន្តរជាតិ
Erik ten Hag បញ្ជាក់ថា Cristiano Ronaldo មិនមែនសម្រាប់លក់ឲ្យក្លឹបផ្សេងទេ!!!
ក្រោយពីមានពាក្យចចាមអារ៉ាមដ៏ក្ដៅគគុកពាក់ព័ន្ធជាមួយនឹងការចាកចេញរបស់តារាឆ្នើម Cristiano Ronaldo ពេលនេះលោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហមបានចេញមុខមកឆ្លើយតបហើយ ដោយបញ្ជាក់ធ្ងន់ៗថា CR7 មិនមែនជាកីឡាករសម្រាប់លក់ទេ។
ក្នុងរយៈពេលប្រហែលមួយសប្ដាហ៍ចុងក្រោយនេះ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានគេផ្សារភ្ជាប់នឹងការចាកចេញពីទឹកដី Old Trafford ដើម្បីស្វែងរកទ្រនំថ្មី ដែលអាចជាក្លឹបដែលមានកៅអីប្រជែងពាន UEFA Champions League។
អ្វីដែលធ្វើឲ្យគេកាន់តែគិតថា គាត់នឹងចាកចេញពីក្លឹបបិសាចក្រហមថែមទៀតនោះ គឺខ្សែប្រយុទ្ធរូបនេះ មិនបានវិលចូលទីលានហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅ Manchester United ឡើយ ហើយសូម្បីតែការប្រកួតមុនបើករដូវកាល Pre-season នៅប្រទេសថៃក៏មិនមានវត្តមាន Cristiano Ronaldo ដែរ។
ដោយឡែកនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយក្លឹបហង្សក្រហម Liverpool ដែលជាការប្រកួតមិត្តភាពមុនបើករដូវកាល លោក Erik ten Hag បានប្រាប់អ្នកកាសែតពីបច្ចុប្បន្នភាពរបស់ Cristiano Ronaldo និងអនាគតរបស់គាត់នៅ Old Trafford។ Erik ten Hag បាននិយាយថា៖ “Cristiano Ronaldo មិននៅជាមួយក្រុមយើងទេ ដោយសារមានបញ្ហាផ្ទាល់ខ្លួន។ យើងនៅមានផែនការដែលត្រូវធ្វើជាមួយ Cristiano Ronaldo សម្រាប់រដូវកាលថ្មីនេះ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយគាត់។… Cristiano Ronaldo មិនមែនសម្រាប់លក់ទេ គាត់ស្ថិតនៅក្នុងផែនការរបស់យើង ហើយយើងចង់ទទួលបានភាពជោគជ័យជាមួយគ្នា”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ22 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa